Trending now

វៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

18:09 | 15/03/2021 ហេង វុធ្ធី

យុគសម័យ - នៅឆ្នាំ ២០២០ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានអនុម័តការដាក់ពង្រាយនិងការអនុវត្តនូវមុខងារ ១០ យ៉ាងដើម្បីពង្រឹងសមត្ថភាពក្នុងការការពារនិងទប់ស្កាត់ការរាតត្បាតដែលរួមចំណែកដល់ការបង្ការការរីករាលដាលទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។

ពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការឆានែលយោធា - ការពារជាតិនៅក្នុងក្របខ័ណ្ឌ ARF និង ADMM + ក្នុងបរិបទនៃកូវិដ - ១៩ និងក្រោយកូវិដ - ១៩ ពង្រឹងតួនាទីនៃកិច្ចសហប្រតិបត្តិការឆានែលយោធា - ការពារជាតិនៅក្នុងក្របខ័ណ្ឌ ARF និង ADMM + ក្នុងបរិបទនៃកូវិដ - ១៩ និងក្រោយកូវិដ - ១៩
តារាចម្រៀងហង្សមាស ១៩ ដួង រួមគ្នាច្រៀងបទចម្រៀងប្រឆាំងនឹងកូវីដ ១៩ តារាចម្រៀងហង្សមាស ១៩ ដួង រួមគ្នាច្រៀងបទចម្រៀងប្រឆាំងនឹងកូវីដ ១៩
វៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

វៀតណាមបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ក្នុងបរិបទដែលជំងឺកូវីដ-១៩ នៅតែវិវត្តន៍ដ៏ស្មុគស្មាញនៅវៀតណាម ក៏ដូចជានៅលើពិភពលោក អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Le Xuan Dinh បានមានប្រសាសន៍ថា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកំពុងបន្តជំរុញការអនុវត្តកម្មវិធីស្រាវជ្រាវសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺ​រាតត្បាត ព្រមទាំងបំពេញភារកិច្ចស្រាវជ្រាវសម្រាប់ផលិតកម្ម និងជីវភាពរស់នៅ ជាពិសេសគឺការស្រាវជ្រាវលើផលិតកម្មវ៉ាក់សាំង។

ហេតុដូច្នោះ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានបង្កើនការគាំទ្រដល់ការអនុវត្តភារកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ ព្រមទាំងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិនិងអនុស្សារណៈនៃការយោគយល់ ដែលបានចុះហត្ថលេខាជាមួយដៃគូនានាដូចជាអ៊ីស្រាអែល ចិនជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី គុយបា សហរដ្ឋអាមេរិក ប៊ែលហ្សិក ហុងគ្រី អ៊ីតាលី ក៏ដូចជាកម្មវិធីស្រាវជ្រាវរួមអាស៊ីបូព៌ា (E-ASIA JRP) និងកម្មវិធីអាស៊ីអាគ្នេយ៍និងអឺរ៉ុប (SEA-EU JFS)ជាដើម។ ក្រៅពីនេះទៀត ក្រសួងក៏មានភាពម្ចាស់ការក្នុងការតភ្ជាប់ជាមួយវេទិកាសំខាន់ៗ ដើម្បីសិក្សាសូត្រពីបទពិសោធន៍ និងចែករំលែកវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយសហគមន៍អន្តរជាតិ ក៏ដូជជាផ្សព្វផ្សាយនិងណែនាំអំពីលទ្ធផលក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ របស់វៀតណាម។

នៅឆ្នាំ ២០២០ ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានអនុម័តការដាក់ពង្រាយនិងការអនុវត្តនូវមុខងារ ១០ យ៉ាងដើម្បីពង្រឹងសមត្ថភាពក្នុងការការពារនិងទប់ស្កាត់ការរាតត្បាតដែលរួមចំណែកដល់ការបង្ការការរីករាលដាលទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព៕

ហេង វុធ្ធី

baotintuc

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ ៧៩ និងតម្រូវការក្នុងការកែលម្អសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋ
ការអនុវត្តសេចក្តីសម្រេចលេខ ៧៩៖ ការបង្កើតកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដើម្បីដើរតួនាទីនាំមុខគេ
សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦