Trending now

សេចក្តីជូនដំណឹងដល់និស្សិតអាហាររូបករណ៍វៀតណាមតាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា

09:31 | 06/03/2021 (បកប្រែដោយឌីណា)

យុគសម័យ​ - យោងតាមលិខិតលេខ : 54 MoEYS/Adm1 ដែលចុះថ្ងៃទី ០៣/៣/២០២១ របស់ក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា និស្សិតអាហាររូបករណ៍វៀតណាម តាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជា

យោងតាមលិខិតលេខ : 54 MoEYS/Adm1 ដែលចុះថ្ងៃទី ០៣/៣/២០២១ របស់ក្រសួងអប់រំយុវជននិងកីឡា​នៃព្រះរាជាណាចក្រ​កម្ពុជា និស្សិតអាហាររូបករណ៍​វៀតណាម​ តាមកិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​វៀតណាមនិងរាជ​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ ៧៤ នាក់​ ត្រូវបានអនុញ្ញាត​ឱ្យចូលមកប្រទេសកម្ពុជា​និងបន្តការសិក្សា នៅសកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ ស្ថានទូតវៀតណាមបាន​ជូនដំណឹងថា៖

ច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh ។ (រូបថត៖ Internet)

1.និស្សិតត្រូវមានលិខិតធ្វើតេស្តអវិជ្ជមាន Covid-19 ​ដោយ​ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម ក្នុងរយៈពេល ៧២ ម៉ោង ដើម្បីបញ្ជូនទៅស្ថាប័ន​អន្តោប្រវេសន៍​និង​ស្ថាប័ន​សុខាភិបាល។

2. និស្សិត​មានវត្តមាននៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ខេត្ត Tay Ninh នៅម៉ោង ១០ : ០០ នាទីព្រឹកថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២១ ដើម្បីអនុវត្តនីតិវិធីចាកចេញពីប្រទេសវៀតណាម​និង ចូលប្រទេសកម្ពុជា។

3. និស្សិតនឹងអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែក ក្នុង រយៈពេល ១៤ ថ្ងៃ តាមរាជរដ្ឋាភិបាលកម្ពុជានិង​មិនចាំ​បាច់​បង់​ថ្លៃ​ នៅឡើយ។

ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានស្នើ ឲ្យតំណាង​ក្រុម​និស្សិត​វៀតណាមប្រចាំនៅកម្ពុជាជូនដំណឹងដល់និស្សិតដែលបានរៀបរាប់ខាងលើឱ្យបានឆាប់បំពេញបែបបទចាំបាច់និងមានវត្តមានទាន់ពេលវេលា នៅច្រកទ្វារព្រំដែនអន្តរជាតិ​ Moc Bai ក្នុងខេត្ត Tay Ninh ដើម្បីបំពេញ បែបបទឆ្លងដែន​និងអនុវត្តវិធានការដាក់ឱ្យនៅដាច់ដោយឡែក តាម តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: vietnamembassyincambodia)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកនេសាទនៅខេត្តក្វាងង៉ាយបញ្ចូលបច្ចេកវិទ្យាទៅក្នុងដំណើរនេសាទនីមួយៗ
ខេត្តហាទិញបានបង្កើតក្រុមគ្រប់គ្រងដោយខ្លួនឯងចំនួន ៥ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពីសម្ពាធក្នុងការលើក "កាតលឿង" របស់ IUU ទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព
អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព