Trending now

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតី​ក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្ដីពីការកសាងច្បាប់

12:42 | 05/03/2022

ក្នុងកិច្ចប្រជុំពីរលើកមុន រដ្ឋាភិបាលបានសម្រេចរួចរាល់ការកសាងគម្រោងច្បាប់ចំនួន ១៦ ដើម្បីដាក់ជូនរដ្ឋសភាក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ព្រមទាំងកែសម្រួលកម្មវិធីការងាររបស់រដ្ឋាភិបាលឱ្យសមស្របទៅនឹងការងារ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសម័យប្រជុំជាន់ខ្ពស់នៃវេទិកាធុរកិច្ចវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសម័យប្រជុំជាន់ខ្ពស់នៃវេទិកាធុរកិច្ចវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញធ្វើជាអធិបតី​ក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្ដីពីការកសាងច្បាប់
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA)

អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំនាព្រឹកថ្ងៃទី៤ ខែមិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានឲ្យដឹងថា ចាប់ពីដើមអាណត្តិមក រដ្ឋាភិបាលបានផ្ដោតសំខាន់លើការអនុវត្តន៍ជំហានលោតផ្លោះយុទ្ធសាស្ត្រទាំង ៣ ក្នុងនោះមានជំហានលោតផ្លោះអំពីរបៀបរបប។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះគឺជាកិច្ចប្រជុំជំនាញទី ៣ ស្ដីពីការកសាង និងសុក្រិតរបៀបរបប។ ក្នុងកិច្ចប្រជុំពីរលើកមុន រដ្ឋាភិបាលបានសម្រេចរួចរាល់ការកសាងគម្រោងច្បាប់ចំនួន ១៦ ដើម្បីដាក់ជូនរដ្ឋសភាក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ព្រមទាំងកែសម្រួលកម្មវិធីការងាររបស់រដ្ឋាភិបាលឱ្យសមស្របទៅនឹងការងារ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលបានផ្តោតសំខាន់លើការពិភាក្សាអំពីគម្រោងច្បាប់ចំនួន ៥ និងសេចក្ដីសម្រេចចិត្តចំនួន ១។ នោះគឺ គម្រោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ប្រេកង់វិទ្យុ ដែលដាក់ជូនដោយក្រសួងព័ត៌មាន និងផ្សព្វផ្សាយ; គម្រោងច្បាប់ប្រយុទ្ធប្រឆាំងអំពើហឹង្សាក្នុងគ្រួសារ (ធ្វើវិសោធនកម្ម) ដែលដាក់ជូនដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍; គម្រោងច្បាប់ស្តីពីកងកម្លាំងចូលរួមការពារសណ្តាប់ធ្នាប់ និងសន្តិសុខមូលដ្ឋាន ដែលដាក់ជូនដោយក្រសួងនគរបាល; គម្រោងច្បាប់សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលដាក់ជូនដោយក្រសួងនគរបាល; គម្រោងច្បាប់ផ្លូវគោក ដែលដាក់ជូនដោយក្រសួងគមនាគមន៍ និងដឹកជញ្ជូនជាដើមផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥