Trending now

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas

11:42 | 03/03/2022

នារសៀលថ្ងៃទី១ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Kasper Rorsted អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas ដើម្បីពិភាក្សាអំពីវិធានការជំរុញសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មរបស់ Adidas នៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសម័យប្រជុំជាន់ខ្ពស់នៃវេទិកាធុរកិច្ចវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសម័យប្រជុំជាន់ខ្ពស់នៃវេទិកាធុរកិច្ចវៀតណាម
ការដាក់​ឱ្យដំណើរការ​ផ្លូវ​ល្បឿន​លឿន Cao Bo - Mai Son នឹងជួយសម្រួល​ដល់ការតភ្ចាប់​បណ្ដា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចភាពខាងជើង ការដាក់​ឱ្យដំណើរការ​ផ្លូវ​ល្បឿន​លឿន Cao Bo - Mai Son នឹងជួយសម្រួល​ដល់ការតភ្ចាប់​បណ្ដា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចភាពខាងជើង
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Kasper Rorsted (រូបថត៖ vnanet.vn)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Kasper Rorsted (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវជំនឿជាក់ថា សម្ព័ន្ធក្រុមហ៊ុន Adidas នឹងបន្តជំរុញសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្មនៅវៀតណាម រួមទាំងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមឲ្យចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ Adidas។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តពង្រីកយ៉ាងល្អការទទួលខុសត្រូវសង្គមរបស់សហគ្រាស យកចិត្តទុកដាក់ធានាសុខុមាលភាព និងលក្ខខ័ណ្ឌធ្វើការយ៉ាងល្អប្រសើរជូនពលករវៀតណាម។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងចង់ឲ្យ Adidas នឹងបន្តរួមចំណែកក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងវៀតណាមជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងសហភាពអឺរ៉ុប (EU)។

អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Adidas លោក Kasper Rorsted បានវាយតំលៃខ្ពស់ចំពោះកិច្ចសន្យាអភិវឌ្ឍន៍ប្រកបដោយចីរភាព កំណើនបៃតង និងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់រដ្ឋាភិបាលវៀតណាមព្រមទាំងបញ្ជាក់ថា វៀតណាមគឺជា ភូមិសាស្ត្រដ៏សំខាន់ជួរមុខ និងជាគោលដៅមកដល់របស់វិនិយោគិនអាល្លឺម៉ង់ និងសហភាពអឺរ៉ុប។ នាពេលខាងមុខ សម្ព័ន្ធក្រុហ៊ុន Adidas នឹងបន្តខិតខំប្រឹងប្រែងដើម្បីទាញយកឱកាសអភិវឌ្ឍន៍នៅវៀតណាម៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស