Trending now
នាយករដ្ឋមន្ត្រីវៀតណាម​ លោក Pham Minh Chinh៖

ការដាក់​ឱ្យដំណើរការ​ផ្លូវ​ល្បឿន​លឿន Cao Bo - Mai Son នឹងជួយសម្រួល​ដល់ការតភ្ចាប់​បណ្ដា​មជ្ឈមណ្ឌល​សេដ្ឋកិច្ចភាពខាងជើង

23:22 | 04/02/2022

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការវិនិយោគសាងសង់ខ្សែផ្លូវល្បៀនលឿនខាងជើង-ខាងត្បូង ក្នុងនោះផ្ដោតសំខាន់លើកំណាត់ផ្លូវអាទិភាពមួយចំនួន ក្នុងនោះមានកំណាត់ផ្លូវ Cao Bo - Mai Son ដែលមានប្រវែង ១៥,២ គីឡូម៉ែត្រ។

ភ្នំ Mau Son និងផ្កាម៉ាក់ខៃ និមិត្តរូបថ្មីនៃវិស័យទេសចរណ៍ខេត្ត Lang Son ភ្នំ Mau Son និងផ្កាម៉ាក់ខៃ និមិត្តរូបថ្មីនៃវិស័យទេសចរណ៍ខេត្ត Lang Son
ខេត្ត Cao Bang រំពឹងថា អង្គការ VUFO តភ្ជាប់ និងណែនាំជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស ខេត្ត Cao Bang រំពឹងថា អង្គការ VUFO តភ្ជាប់ និងណែនាំជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស

នាព្រឹកថ្ងៃទី៤ កុម្ភៈ នៅខេត្ត Ninh Binh នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងវិនិយោគសាងសង់កំណាត់ផ្លូវCao Bo - Mai Son ចំណុះគម្រោងវិនិយោគសាងសង់ខ្សែផ្លូវល្បឿនលឿនមួយចំនួននៃខ្សែផ្លូវ ខាងជើង - ខាងត្បូងភាគខាងកើតដំណាក់កាល ២០១៧-២០២០។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងវិនិយោគសាងសង់កំណាត់ផ្លូវCao Bo - Mai Son
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងវិនិយោគសាងសង់កំណាត់ផ្លូវCao Bo - Mai Son

អញ្ជើញថ្លែងនៅក្នុងពីធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការវិនិយោគសាងសង់ខ្សែផ្លូវល្បៀនលឿនខាងជើង-ខាងត្បូង ក្នុងនោះផ្ដោតសំខាន់លើកំណាត់ផ្លូវអាទិភាពមួយចំនួន ក្នុងនោះមានកំណាត់ផ្លូវ Cao Bo - Mai Son ដែលមានប្រវែង ១៥,២ គីឡូម៉ែត្រ។ ការដាក់ឲ្យដំណើរការគម្រោងផ្លូវល្បឿនលឿន Cao Bo – Mai Sonនឹងជួយសម្រួលដល់ការតភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងជើង បណ្ដាតំបន់សេដ្ឋកិច្ចពិសេសនៅភូមិភាគកណ្ដាល តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចអាកាសចរណ៍ កំពង់ផែ ជាពិសេសគឺកាត់បន្ថយចម្ងាយផ្លូវពី ខេត្ត Ninh Binh ទៅ ខេត្តThanh Hoa ។

ដោយដើរតួនាទីដូច្នេះ ខ្សែផ្លូវល្បឿនលឿន Cao Bo - Mai Son នឹងជាកម្លាំងចលករសម្រាប់ខេត្ត Ninh Binh និង ខេត្ត Nam Dinh អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញការវិនិយោគ និងរួមចំណែកទាញយកសក្តានុពល និងគុណសម្បត្តិរបស់មូលដ្ឋានផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម