Trending now

នំបុ័ងមាតុភូមិ - របៀបបង្ហាញសេចក្តីស្រឡាញ់មាតុភូមិដ៏វិសេសវិសាល

10:00 | 25/03/2021

លក្ខណៈវិសេសវិសាល នៃនំប៉័ងមាតុភូមិគឺពណ៌ក្រហមដ៏ពិសេស ជាមួយនឹងផ្កាយពណ៌លឿងនៅលើផ្ទៃនំ។ ដើម្បីបង្ហាញរូបភាពនៃទង់ជាតិវៀតណាមនៅលើផ្ទៃនំប៉័ងគឺជាប្រការមិនសាមញ្ញឡើយ។ នៅពេលដុតនំគឺចាំបាច់កាត់បន្ថយសីតុណ្ហភាពបើប្រៀបធៀបនឹងនំធម្មតាដើម្បីរក្សាពណ៌ និងរសជាតិឆ្ងាញ់ពិសាររបស់ផលិតផល។

នំបុ័ងមាតុភូមិ - របៀបបង្ហាញសេចក្តីស្រឡាញ់មាតុភូមិដ៏វិសេសវិសាល

នំប៉័ងគឺជាម្ហូបអាហារពេញនិយមរបស់ប្រជាជន វៀតណាម និង មិត្តភក្តិអន្តរជាតិ។ នាពេល ថ្មីៗនេះ នំប៉័ងប្រភេទថ្មីមួយដែលមានពណ៌ក្រហម និងផ្កាយពណ៌លឿង ដ៏វិសេសវិសាលនៃទង់ជាតិ វៀតណាមបានមានវត្តមាននៅហាងលក់នំបុ័ង Cybuger នៅផ្ទះលេខ 92A O Cho Dua ទីក្រុងហាណូយ ហើយបានបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាចំពោះអតិថិជន។

លោក Do Ngoc Huy ស្ថាបនិកហាងនំប៉័ង៖

"ដូចជាសេចក្ដីស្រឡាញ់ប្រទេសជាតិនៅក្នុងបេះដូងខ្លួនអញ្ចឹងដែរ ខ្ញុំមាន បំណងចង់បង្កើតផលិតផលយីហោ វៀតណាមដូចដែលមនុស្ស គ្រប់គ្នាបានដឹងអញ្ចឹង" ។

លក្ខណៈវិសេសវិសាល នៃនំប៉័ងមាតុភូមិគឺពណ៌ក្រហមដ៏ពិសេស ជាមួយនឹងផ្កាយពណ៌លឿងនៅលើផ្ទៃនំ។ ដើម្បីបង្ហាញរូបភាពនៃទង់ជាតិវៀតណាមនៅលើផ្ទៃនំប៉័ងគឺជាប្រការមិនសាមញ្ញឡើយ។ នៅពេលដុតនំគឺចាំបាច់កាត់បន្ថយសីតុណ្ហភាពបើប្រៀបធៀបនឹងនំធម្មតាដើម្បីរក្សាពណ៌ និងរសជាតិឆ្ងាញ់ពិសាររបស់ផលិតផល។

លោកស្រី Tran Thu Huong សហស្ថាបនិកហាងនំ

"គ្រឿងផ្សំសំខាន់ដែលបង្កើតពណ៌សម្រាប់នំ គឺមកពីធម្មជាតិទាំងស្រុង។ យើងខ្ញុំបានប្រើមើមក្រហម ឬ ដំឡូងឈាមមាន់ ហើយលាយជាមួយម្សៅដើម្បីបង្កើត ពណ៌សំបកនំ"។

លោកស្រី Thanh Van អតិថិជនមួយរូប

"នៅទីនេះមានស្នូលនំជាច្រើនប្រភេទ ដើម្បីជ្រើសរើសដូចជា៖ សាច់គោ សាច់មាន់ សាច់ជ្រូក Pate និង សាច់ក្រក ... "

រសជាតិនៃស្នូលនំដ៏ឆ្ងាញ់ពិសេស សម្បូរបែប ជាមួយពណ៌ចម្រុះនៃនំ បានបង្កើតចំណាប់អារម្មណ៍ជាច្រើនសម្រាប់អតិថជន។

លោក Do Ngoc Huy ស្ថាបនិកហាងនំប៉័ង

"ខ្ញុំមានបំណងចង់នាំ នំប៉័ងមាតុភូមិទៅឆ្ងាយថែមទៀត ហើយកាន់តែខិតមកជិតមិត្តភក្តិអន្តរជាតិ។ នំនេះមានតម្លៃដ៏ធំធេងនៃស្នារតីស្នេហាជាតិ និងម្ហូបអាហារវៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស