Trending now

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ពិភាក្សា​អំពី​បញ្ហាប្រើប្រាស់​កម្លាំង​អាវុធក្នុងច្បាប់អន្តរជាតិ និង សិទ្ធិស្វ័យការពារស្របច្បាប់

13:35 | 27/02/2021

នៅថ្ងៃទី ២៤ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូតាមទម្រង់ Arria ដែលដឹកនាំដោយម៉ិកស៊ិកស្តីពីការប្រើប្រាស់កម្លាំងអាវុធក្នុងច្បាប់អន្តរជាតិ អង្គភាពក្រៅរដ្ឋ និងសិទ្ធិស្វ័យការពារស្របច្បាប់។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្ដែងក្ដីព្រួយបារម្ភអំពីករណីប្រើប្រាស់ ឬការគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធក្នុងទំនាក់ទំនងអន្តរជាតិ ដោយផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគំរាមកំហែងដល់សន្តិភាព សន្តិសុខអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថាបណ្តាប្រទេសមានកាតព្វកិច្ចកសាងទំនាក់ទំនងមិត្តភាព កសាងវប្បធម៌ ដែលលើកត្រដែត ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ គោរពគោលការណ៍អធិបតេយ្យ បូរណភាពដែនដី មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់កម្លាំងអាវុធ ព្រមទាំងត្រូវដោះស្រាយ ជម្លោះដោយសន្តិវិធី។ ក្រុមប្រឹក្សាសន្តិសុខចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ ហើយបង្កើនតួនាទីនៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ដូចជាឧបករណ៍ចាំបាច់ក្នុងការថែរក្សាសន្តិភាព សន្តិសុខអន្តរជាតិ បង្កើនការសម្របសម្រួលជាមួយអង្គការក្នុងតំបន់ទីភ្នាក់ងារ គតិយុត្តិអន្តរជាតិក្នុងការជំរុញការដោះស្រាយជម្លោះ ក៏ដូចជាថែរក្សាសន្តិភាព និងទប់ស្កាត់ជម្លោះផងដែរ។

នាថ្ងៃទី ២៤ ខែកុម្ភៈ ដដែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីស្ថានភាពអំពើហឹង្សាដែលកើតមានឡើងនៅអាហ្វ្រិកកណ្តាលផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ