Trending now

កិច្ចសហប្រតិបត្តិការក្នុងការកសាងព្រំដែនគោកវៀតណាម - កម្ពុជា

10:09 | 05/02/2021 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ៣ ខែកុម្ភះ នៅទីក្រុងហាណូយ បញ្ជាការដ្ឋានឆ្មាំព្រំដែនបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារព្រំដែនរវាងបញ្ជាការដ្ឋានឆ្មាំព្រំដែននៃក្រសួងការពារជាតិវៀតណាមនិងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការតាមព្រំដែន។

លោកឧត្តមសេនីយ៍ត្រី Le Duc Thai សមាជិកគណៈកម្មាធិការកណ្តាលបក្ស មេបញ្ជាការឆ្មាំព្រំដែនបានធ្វើជាអធីបតីនៃសន្និសីទនេះ។ ដោយសារតែការឆ្លងរាលដាលនៃជំងឺរាតត្បាត Covid-19 មានភាពស្មុគស្មាញ ដូច្នេះពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការព្រំដែនរវាងភាគីទាំងពីរបានធ្វើឡើងជាទម្រង់ប្រយោល។

ថ្លែងនៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Le Duc Thai បានបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងបញ្ជាការដ្ឋានឆ្មាំព្រំដែននៃក្រសួងការពារជាតិវៀតណាមនិងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទកម្ពុជាបានកត់សម្គាល់នូវការអភិវឌ្ឍថ្មីដែលមានសារសំខាន់និងមានប្រសិទ្ធិភាពក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងកម្លាំងការពារនិងគ្រប់គ្រងព្រំដែនរវាងប្រទេសទាំងពីរ; បង្ហាញជំនឿនយោបាយនិងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការកសាងព្រំដែនវៀតណាម - កម្ពុជាដើម្បីសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ក្រៅពីនេះ ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់នេះនឹងចូលរួមយ៉ាងសកម្មក្នុងការបញ្ចប់ការបោះបង្គោលព្រំដែនគោកតាមផែនការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ បង្កើតនូវលក្ខណៈអំណោយផលសម្រាប់ការរីកចម្រើនក្នុងការចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការកិច្ចការពារព្រំដែនកម្រិតក្រសួងការពារជាតិរវាងប្រទេសជិតខាងដទៃទៀត៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: qdnd.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា