Trending now

EABC 2021៖ ការធ្វើសមាហរណកម្មនិងការតភ្ជាប់ឌីជីថលអាស៊ីបូព៌ាសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងភាពមោះមុត

12:56 | 25/01/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - ដោយវាយតម្លៃលទ្ធផលរបស់ក្រុមប្រឹក្សានៅឆ្នាំ ២០២០ លោក Vu Tien Loc បានមានប្រសាសន៍ថាឆ្នាំនេះគឺជាឆ្នាំដែលពោពេញទៅដោយការលំបាកនិងបញ្ហាប្រឈមនៅពេលជំងឺកូវីដ១៩នៅតែមានភាពស្មុគស្មាញដោយមិនអាចទាយទុកជាមុននិងរារាំងដល់សេដ្ឋកិច្ចពិភពលោកផងដែរ។

ប្រធាន VCCI លោក Vu Tien Loc

យោងតាមសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានឲ្យដឹងថាបិទបញ្ចប់អាណត្តិឆ្នាំ ២០២០ ក្នុងនាមជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីបូព៌ា (EABC) ប្រធាន VCCI លោក Vu Tien Loc ទើបតែផ្ទេរតួនាទីជាប្រធាន EABC ទៅកាន់លោក Hakhee (ប្រទេសកូរ៉េខាងត្បូង) ដើម្បីធ្វើជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការតំរង់ទិសដៅ និងដាក់ចេញអាទិភាពរបស់ EABC នៅឆ្នាំ ២០២១ ។

ដោយវាយតម្លៃលទ្ធផលរបស់ក្រុមប្រឹក្សានៅឆ្នាំ ២០២០ លោក Vu Tien Loc បានមានប្រសាសន៍ថាឆ្នាំនេះគឺជាឆ្នាំដែលពោពេញទៅដោយការលំបាកនិងបញ្ហាប្រឈមនៅពេលជំងឺកូវីដ១៩នៅតែមានភាពស្មុគស្មាញដោយមិនអាចទាយទុកជាមុននិងរារាំងដល់សេដ្ឋកិច្ចពិភពលោកផងដែរ។
ទោះជាយ៉ាងណាក៏ដោយ EABC នៅតែធ្វើបានល្អនិងទទួលបានសមិទ្ធិផលជាច្រើនជាពិសេសក្រុមការងារ RCEP បានសហការយ៉ាងជិតស្និទ្ធដើម្បីស្រាវជ្រាវនិងចូលរួមវិភាគទានក្នុងរបាយការណ៍ក្រុមប្រឹក្សាស្តីពីការគាំទ្ររបស់សហគមន៍អាជីវកម្មជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ផងដែរ។

EABC 2021 មានប្រធានបទ“ ធ្វើសមាហរណកម្ម និងតភ្ជាប់ឌីជីថលអាស៊ី បូព៌ាតាមដើម្បីអនាគតប្រកបដោយនិរន្តរភាពនិងភាពមោះមុត” ។ គេរំពឹងថានាពេលខាងមុខនេះ ក្រុមប្រឹក្សា EABC នឹងបើកកិច្ចប្រជុំក្រុមប្រឹក្សានិងកិច្ចប្រជុំតាមក្រុមការងារជំនាញចំនួន ៣ លើកទៀត ដើម្បីត្រៀមខ្លួនរៀបចំកិច្ចសន្ទនារវាង EABC និងមន្រ្តីជាន់ខ្ពស់អាស៊ានបូក ៣ (SEOM + ៣) និងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក ៣ (AEM + ៣)។ យោងតាមផែនការ ព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ ២០២១ នៅប្រទេសប្រ៊ុយណេដារូសាឡឹម។

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: bnews.vn/)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ