Trending now

ឥណ្ឌា នឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដល់កម្ពុជា ចំនួន ១០០ ០០០ដូស

18:53 | 06/02/2021 (សរុបដោយវិច្ឆិកា)

ប្រទេសឥណ្ឌា បានសម្រេចផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១០០ ០០០ដូស ជូនដល់ប្រទេសកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចេញផ្សាយនារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

Ảឥណ្ឌា នឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដល់កម្ពុជា ចំនួន ១០០ ០០០ដូស

ប្រកាសព័ត៌មាន បានបញ្ជាក់ថា ៖ «ស្ថានទូតឥណ្ឌានៅភ្នំពេញ មានសេចក្តីរីករាយ និងសូមជម្រាបជូនថា រដ្ឋាភិបាលឥណ្ឌាបានយល់ព្រមក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ចំនួនមួយសែនដូស ដល់ព្រះរាជាណាចក្រកម្ពុជាជាលក្ខណៈបន្ទាន់។ នេះជាការឆ្លើយតបទៅនឹងសំណើរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះឯកឧត្តម Shri Narendra Modi (នាយករដ្ឋមន្ត្រីឥណ្ឌា) សម្រាប់ការស្នើសុំជំនួយក្នុងការផ្គត់ផ្គង់វ៉ាក់សាំងការពារវីរុសកូវីដ-១៩»។

ការផ្តល់ជូននេះ នឹងត្រូវបានធានាផ្គត់ផ្គង់តាមរយៈ Serum Institute of India ទោះបីជាមានសំណើប្រកួតប្រជែងជាច្រើន ពីបណ្តាប្រទេសដៃគូ និងការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះប្រជាជនក្នុងស្រុករបស់ឥណ្ឌាក៏ដោយ។

សេចក្តីសម្រេចនេះគឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុក្ខដាក់របស់ឥណ្ឌា ចំពោះប្រទេសកម្ពុជាដែលជាដៃគូសំខាន់ និងបង្ហាញក្តីបារម្ភរបស់ឥណ្ឌាចំពោះសុខភាព និងវិបុលភាពរបស់ប្រជាជនកម្ពុជា។

គួររម្លឹកថា ឥណ្ឌាគឺជាប្រទេសទី២ ដែលប្រកាសនឹងផ្តល់ជំនួយជាវ៉ាក់សាំងដល់កម្ពុជា បន្ទាប់ពីប្រទេសចិន ដែលបានប្រកាសផ្តល់ឱ្យកម្ពុជា ចំនួន ១លានដូស ហើយវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣០០ ០០០ដូស ជំហានដំបូង នឹងដឹកមកដល់កម្ពុជាផងដែរ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ស្អែកនេះ។

ដោយឡែក រដ្ឋាភិបាលអូស្ត្រាលីក៏នឹងផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន ៣៥,៧ លានដុល្លារអូស្រ្តាលី (ស្មើនឹង ប្រមាណ ២៨ លានដុល្លារអាមេរិក) សម្រាប់ចូលរួមចំណែកក្នុងកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅកម្ពុជាផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម