Trending now

ពិធីប្រគល់អំណោយដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម (បុណ្យតេត)ឆ្នាំ ២០២១

21:19 | 05/02/2021 (បកប្រែដោយឌីណា)

យុគសម័យ- ដោយបំណងប្រាថ្នាជួយឧបត្ថម្ភប្រជាជនមានដើមកំណើតវៀតណាមមានពិធីបុណ្យតេតសប្បាយរីករាយ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (ទទួលបន្ទុកកិច្ចការបរទេសនិង កុងស៊ុលនៅភាគនិរតីនៃប្រទេសកម្ពុជា) សម្របសម្រួលជាមួយគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាម នៅខេត្តកោះកុង បានរៀបចំពិធីប្រគល់អំណោយចំនួន ១២០ ឈុតដល់ប្រជាជនមានដើមកំណើតវៀតណាមដែលស្ថិតក្នុងស្ថានភាពលំបាកនៅខេត្តកោះកុង។

ពិធីប្រគល់អំណោយដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម (បុណ្យតេត)ឆ្នាំ ២០២១

អំណោយនីមួយៗមានតម្លៃ ១០ ដុល្លារ​អាមេរិក រួមមានអង្ករ ១០ គីឡូក្រាម ប្រេងឆា ០១ ដប​ទឹកស៊ីអ៊ីវ ០១ ដប មីចំនួន ០៥ កញ្ចប់និងថវិកា ៥០០០ រៀលសម្រាប់មធ្យោបាយធ្វើដំណើរ​។ តាមសំណើរបស់គណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាម​ នៅខេត្តកោះកុង​ស្ថានអគ្គកុងស៊ុលបានផ្តល់អំណោយចំនួន ៧០/១២០ ខាងលើ ​ហើយចំនួនអំណោយ​នៅសល់​ចំនួន ៥០ ឈុត ទៀតនឹងត្រូវបាន​គណៈកម្មធិការ​ប្រតិបត្តិបន្ត​ប្រគល់ដល់បងប្អូនប្រជាជនមានដើមកំណើតវៀតណាម​។

ពិធី​ប្រគល់​អំណោយបានធ្វើឡើងនៅព្រឹកថ្ងៃទី ៤ ខែកុម្ភះឆ្នាំ ២០២១ នៅក្រុងខេមរភូមិន្ទ​ក្រោមអធិបតី​ភាព​របស់លោក ងួន សុធី (Nguyen Nhi Anh) ( ប្រធានសមាគមខ្មែរ - វៀតណាមខេត្តកោះកុង ដោយមានការ ចូលរួមពី សមាជិក នៃគណៈកម្មាធិការប្រតិបត្តិ ខេត្តនិងបងប្អូនជាច្រើន./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Fb facebook.com/ngocly.vu.)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីស្នើឱ្យដោះស្រាយការរំលោភបំពាន IUU ឱ្យបានហ្មត់ចត់ និងត្រៀមខ្លួនធ្វើការជាមួយក្រុមត្រួតពិនិត្យ EC
ខេត្ត Khanh Hoa ផ្សព្វផ្សាយការឃោសនា និងការត្រួតពិនិត្យនាវានេសាទ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ