យុគសម័យ - នៅព្រឹកថ្ងៃទី ២៤ ខែមេសា លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា Vu Quang Minh បានដឹកនាំក្រុមបេសកកម្មនៃស្ថានទូតនិងមន្ទីរពេទ្យជោរៃភ្នំពេញនិងសមាគមខ្មែរ - វៀតណាមប្រចាំនៅកម្ពុជា បានចុះសួរសុខទុក្ខនិងប្រគល់អំណោយជំនួយបន្ទាន់។
![]() |
ទិដ្ឋភាពនៃពិធីប្រគល់អំណោយនៅសង្កាត់ក្បាលកោះ។ |
អំណោយទាំងនោះរួមមានចំនួន ៣៥០ ក្នុងនោះមានអង្ករ ២០ គីឡូក្រាម ម៉ាស់ ០១ ក្រអប់ ទឹកអាកុលសម្លាប់មេរោកចំនួន ១ ដប ដែលប្រគល់ជូនដល់ប្រជាជនដើមកំណើតវៀតណាមចំនួន៣៥០ គ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាកនៅតំបន់វត្តចំប៉ា សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។
កន្លងមក ក្រុមបេសកកម្មបានចុះសួរសុខទុក្ខនិងប្រគល់អំណោយចំនួន ១៥០ ដល់តំណាងគណៈកម្មាធិការសង្កាត់ក្បាលកោះដើម្បីប្រគល់អំណោយដល់ប្រជាជនខ្មែរចំនួន ១៥០ គ្រួសារ ដែលស្ថិតក្នុងស្ថានភាពលំបាក។
សារដែលក្រុមបេសកកម្មនេះជូនដល់ប្រជាជនដើមកំណើតវៀតណាមនិងប្រជាជនខ្មែគឺ សង្ឃឹមថាប្រជាជននឹងទប់ស្កាត់ការរីករាលដាលយ៉ាងសកម្ម ខិតខំប្រឹងប្រែងជំនះនូវរាល់ការលំបាក មានស្ថេរភាពក្នុងជីវិត បង្កើតសេចក្តីស្រឡាញ់ទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមកនិងគោរពយ៉ាងខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងសេចក្តីសម្រេចចិត្តបិទខ្ទប់រាជធានីភ្នំពេញ នាបច្ចុប្បន្ននេះ។
ក្រុមបេសកកម្មក៏ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យនិងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យភ្នំពេញជោរៃចំពោះការយកចិត្តទុកដាក់និងការចែករំលែកការលំបាកជាមួយសហគមន៍និងការបរិច្ចាគថវិកាចំនួន ៥,០០០ ដុល្លារ ដើម្បីទិញអង្ករ ១០ តោន ដែលបានប្រគល់ជូនដល់ប្រជាជនចំនួន ៥០០ គ្រួសារ នៅក្នុងពិធីប្រគល់អំណោយនាថ្ងៃនេះ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Thach Thongប្រធានតំណាងស្ថានីយ៍ទូរទស្សជាតិ VTV ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដែលតែងតែចូលរួមគាំទ្រកម្មវិធីគាំទ្រសហគមន៍របស់ស្ថានទូត។
តាមការគ្រោងទុក នៅសប្តាហ៍ក្រោយ ស្ថានទូតនឹងសម្របសម្រួលជាមួយសមាគមខ្មែរ - វៀតណាមនៅព្រះរាជាណាចក្រកម្ពុជានិងសប្បុរសជនមួយចំនួន ដើម្បីរៀបចំអំណោយជូនដល់ប្រជាជនដើមកំណើតវៀតណាមនិងប្រជាជនខ្មែរស្ថិតក្នុងស្ថានភាពលំបាក នៅតំបន់ចាក់អង្រែនៃរាជធានីភ្នំពេញ៕
Facebook Đại sứ quán Việt Nam tại Campuchia
មតិពីមិត្តអ្នកអាន