Trending now

កងទ័ពការពារព្រំដែនខេត្តឡុងអានប្រគល់អំណោយនិងថវិកាផ្នែកវេជ្ជសាស្រ្តសម្រាប់បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដល់កងកំលាំងប្រដាប់អាវុធខេត្តព្រៃវែ

14:40 | 15/03/2021 ហេង វុធ្ធី

យុគសម័យ - នាព្រឹកថ្ងៃទី ១៣ ខែមិនា នៅច្រកព្រំដែនរងតឹនហ៊ឹង (ឃុំហុងដៀនស្រុកតាន់ហុង ខេត្តឡុងអាន) កងទ័ពការពារព្រំដែនខេត្តឡុងអានបានប្រគល់ថវិកានិងគ្រឿងសម្ភារៈបរិក្ខាពេទ្យជូនសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដល់កងកំលាំងប្រដាប់អាវុធព្រៃវែងប្រទេសកម្ពុជា។

កងទ័ពការពារព្រំដែនខេត្តឡុងអានប្រគល់អំណោយនិងថវិកាផ្នែកវេជ្ជសាស្រ្តសម្រាប់បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដល់កងកំលាំងប្រដាប់អាវុធខេត្តព្រៃវែ

កងទ័ពការពារព្រំដែនខេត្តឡុងអានប្រគល់អំណោយនិងថវិកាផ្នែកវេជ្ជសាស្រ្តសម្រាប់បង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ដល់កងកំលាំងប្រដាប់អាវុធខេត្តព្រៃវែង

ក្នុងឱកាសនេះកងទ័ពការពារព្រំដែនខេត្តឡុងអានបានប្រគល់ជូនកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែងនូវគ្រឿងសម្ភារៈបរិក្ខាពេទ្យរួមមាន៖ ម៉ាស់ការពារ ៧.៥០០ ម៉ាស់ ជែលកំចាត់មេរោគចំនួន ១៨០ លីត្រ ទឹកលាងដៃស្ងួតចំួន ២២៦ ដបនិងទឹកប្រាក់ ៦០ លានដុង។ ជាមួយគ្នានេះ លោកមេបញ្ជាការខេត្តឡុងអានក៏បានសួរសុខទុក្ខនិងចែករំលែកការលំបាកជាមួយកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែងមុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តនេះ។

ថ្លែងក្នុងពិធីនោះ ក្នុងនាមកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ តឹកផាន់ឡា មេបញ្ជាការរងនិងជាប្រធានសេនាធិការរងអនុតំបន់យោធាខេត្តព្រៃវែងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមេបញ្ជាការកងទ័ពការពារព្រំដែនខេត្តឡុងអានជាផ្ទាល់ និងកងទ័ពការពារព្រំដែនឡុងអាននិយាយរួម ដែលបានផ្តោតការយកចិត្តទុកដាក់ក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុនិងសម្ភារៈដល់កងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង៕

ហេង វុធ្ធី

bienphong.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីបានណែនាំថា សេវាកម្មដឹកជញ្ជូនគួរតែត្រូវបានបង្កើនក្នុងអំឡុងពេលបុណ្យតេត និងត្រូវទប់ស្កាត់ការឡើងថ្លៃ
វិសោធនកម្ម​បទប្បញ្ញត្តិ​មួយចំនួន​ក្នុង​វិស័យ​ទំនប់​ទឹក និង​ការបង្ការ និង​គ្រប់គ្រង​គ្រោះមហន្តរាយ
ខេត្តក្វាងទ្រីកំពុងផ្តោតលើការអភិវឌ្ឍតំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ និងមានគុណភាពខ្ពស់
ព្រឹត្តិការណ៍ពិសេសជាង ២៤០ ក្នុងឆ្នាំទេសចរណ៍ជាតិ - Gia Lai ឆ្នាំ២០២៦
ជំហាន​សំខាន់ៗ​គឺ​ត្រូវការ​ក្នុង​ការ​ផ្សព្វផ្សាយ​ និង​ទីផ្សារ​ទេសចរណ៍