យុគសម័យ - នៅព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានទជួបសំណេះសំណាលជាមួយលោកអគ្គកុងស៊ុល Vu Ngoc Ly និងគណៈប្រតិភូនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (ទទួលបន្ទុកកិច្ចការបរទេសកុងស៊ុលក្នុងតំបន់និរតីនៃព្រះរាជាណាចក្រកម្ពុជា)ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្ត ។
![]() |
![]() |
![]() |
លោកអគ្គកុងស៊ុល Vu Ngoc Ly ជូនអំណោយជូនដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ |
នៅក្នុងជំនួបនោះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា ហើយបានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដែលស្ថានអគ្គកុងស៊ុលវៀតណាមជំនាន់ជាច្រើនបានផ្តល់ឱ្យអាជ្ញាធរនិងប្រជាជនខេត្តកោះកុងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លោកស្រីអភិបាលរូបនេះ បានសង្កត់ធ្ងន់ថា ការដែលស្ថានអគ្គកុងស៊ុលតែងតែរៀបចំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងចូលរួមក្នុងពិធីបុណ្យប្រពៃណីជាតិរៀងៗខ្លួននិងផ្ញើសារអបអរសាទរដល់គ្នាទៅវិញទៅមក ក្នុងឱកាសដ៏សំខាន់ដែលបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរនិងធ្វើឲ្យមនោសញ្ចេតនានិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិយាយរួមនិងអាជ្ញាធរ ប្រជាជនខេត្តកោះកុងនិយាយដោយឡែកកាន់តែស្អិតរមួតថែមទៀត ។
លោកអគ្គកុងស៊ុល Vu Ngoc Ly បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំ ៗ ដែលប្រជាជនកម្ពុជានិយាយរួមនិងខេត្តកោះកុងនិយាយដោយឡែកសម្រេចបានជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ។ សូមអបអរសាទរចំពោះប្រទេសកម្ពុជាដែលបានដាក់ពង្រាយការចាក់វ៉ាក់សាំងជំងឺកូវីដ -១៩ សម្រាប់ប្រជាជនទាំងមូលដែលមានអាយុចាប់ពីអាយុ ១៨ ឆ្នាំនិងឡើងជាង ហើយកំពុងដាក់ពង្រាយយ៉ាងសកម្មនូវការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនគ្រប់វ័យ។ លោកអគ្គកុងស៊ុល Vu Ngoc Ly បានថ្លែងអំណរគុនលោកស្រីអភិបាលខេត្តកោះកុងនិងអាជ្ញាធរខេត្តនេះបានយកចិត្តទុកដាក់និងដាក់ពង្រាយការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនមានដើមកំណើតវៀតណាម ១០០% ដែលរស់នៅក្នុងខេត្តនេះ។
ទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកអគ្គកុងស៊ុលមានសេចក្តីរីករាយ ដោយឃើញថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ប្រទេសទាំងពីរនៅតែរក្សាការផ្លាស់ប្តូរ តាមគ្រប់ទម្រង់ (ទាំងដោយផ្ទាល់និងតាមរយៈប្រព័ន្ធអនឡាញ) កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែរក្សាសន្ទុះកំណើនយ៉ាងរឹងមាំ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៦.៦ ពាន់លានដុល្លារអាមេរិកដែលកើនឡើងជាង ៩៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ លោកអគ្គកុងស៊ុល Vu Ngoc Ly បានសង្កត់ធ្ងន់ថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសវៀតណាម សម្តេចតេជោ ហ៊ុនសែន បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម (អគ្គលេខាធិការបក្ស ប្រធានរដ្ឋ និងនាយករដ្ឋមន្រ្តី) ដើម្បីពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបរិបទបច្ចុប្បន្ននេះ។
សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្តកោះកុងដែលតែងតែយកចិត្តទុកដាក់និងបង្កើតលក្ខខណ្ឌអំណោយផលដល់សហគមន៍ប្រជាជនវៀតណាមមានដើមកំណើតវៀតណាម នៅក្នុងខេត្តនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly មានបំណងដោយស្មោះថានៅក្នុងពេលខាងមុខនេះ ប្រជាជនមានដើមកំណើតវៀតណាមនឹងបន្តទទួលជំនួយ ដើម្បីមានស្ថេរភាពក្នុងជីវភាពរស់នៅដែលរួមចំណែកយ៉ាងវិជ្ជមាន ក្នុងការអភិវឌ្ឍនិ រីកចម្រើននៃព្រះរាជាណាចក្រកម្ពុជានិងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly សូមជូនពរដល់លោកស្រីអភិបាលខេត្ត អាជ្ញាធរនិងប្រជាជនខេត្តកោះកុងមានសុខភាពល្អ សំណាងល្អនិងជោគជ័យគ្រប់ភារកិច្ច។
ក្នុងឱកាសនេះផងដែរ ស្ថានអគ្គកុងស៊ុលបានប្រគល់ជូនអាជ្ញាធរខេត្តនូវម៉ាស់ចំនួន ១ ម៉ឺនម៉ាស់ ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋក្នុងខេត្ត សំដៅទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ ១៩ ។ នេះគឺជាអំណោយពីមូលនិធិទ្រទ្រង់សហគមន៍នៅព្រះរាជាណាចក្រកម្ពុជា៕

មតិពីមិត្តអ្នកអាន