Trending now

កម្ពុជា៖ បុណ្យសមុទ្រឆ្នាំ 2018 បានធ្វើនៅខេត្តកោះកុង

17:15 | 14/08/2018 (ដោយ គ្វាង អាញ)

យុគសម័យ - ក្រោយពីពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែប បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យយ៉ាងត្រចេះត្រចង់រួចមក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកខេត្តកោះកុងជាខេត្តបន្ទាប់ ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី៧ (សម្រាប់ខេត្តកោះកុង ជាជុំទី២) ដូច្នេះហើយទើបក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តកោះ កុងបានបើកកិច្ចប្រជុំលើកដំបូងមួយ ដើម្បីកំណត់ការងារត្រៀមរៀបចំពិធីបុណ្យទេសចរណ៍ដ៏ធំមួយនេះ ប្រកប ដោយភាពអធិកអធម។ នេះបើយោងតាមកាសែត freshnewsasia.com។

កិច្ចប្រជុំលើកដំបូងនេះប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកោះកុង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការពាក់ព័ន្ធជាច្រើននាក់។

លោកស្រី មិថុនា ភូថង បានលើកឡើងនូវពីស្ថានភាពទូទៅ ​និងលទ្ធផលការងារជាច្រើនដែលរដ្ឋបាលខេត្ត និងរដ្ឋបាលចំណុះរបស់ខ្លួនសម្រេចបាននាពេលកន្លងមក ព្រមទាំងបានលើកឡើងនូវទិសដៅការងារមួយចំនួនក្នុងការអនុវត្តនាពេលខាងមុខ។ ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់ពីទិសដៅការងារមួយចំនួនទៀត ក្នុងការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ដូចជាការរៀបចំសោភ័ណភាព និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕

(ដោយ គ្វាង អាញ)

(ដោយ គ្វាង អាញ)

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់