Trending now

វៀតណាម - កម្ពុជា ផ្លាស់ប្តូរលិខិតុបកណ៍សច្ចាប័នឯកសារច្បាប់ចំនួនពីរទទួលស្គាល់លទ្ធិផលការងារខណ្ឌសីមាបោះបង្គោលព្រំដែនគោក

16:41 | 22/12/2020 (បកប្រែដោយវិច្ឆិកា)

យុគសម័យ - នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើជាសហប្រធានជាមួយឧបនាយករដ្ឋមន្រ្តីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជាលើកទី១៨ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជាលើកទី១៨

កិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជាលើកទី១៨ មានប្រធានបទស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចប្រជុំនេះបានពិនិត្យឡើងវិញនូវវឌ្ឍនភាព ដែលសម្រេចបានស្របតាមកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជា (JC) លើកទី១៧ កាលពីឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ព្រមទាំងរិះរកវិធី និងមធ្យោបាយនានាដើម្បីពង្រឹងប្រសិទ្ធភាព និងពង្រីកបន្ថែមទៀតនូវវិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរនៅលើគ្រប់វិស័យ។

អំឡុងពេលនៃជំងឺរាតត្បាតសកលកូវីដ-១៩នេះ ការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ វៀតណាម - កម្ពុជា លើកទី១៨ តាមប្រព័ន្ធវីដេអូ បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ភាគីទាំងពីរ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមដើម្បីថែរក្សាមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រួមទាំងជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

នាព្រឹកថ្ងៃដដែល លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើជាសហប្រធានជាមួយឧបនាយករដ្ឋមន្រ្តីលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដឹកនាំពិធីផ្លាស់ប្តូរលិខិតុបកណ៍សច្ចាប័នឯកសារច្បាប់ចំនួនពីរទទួលស្គាល់លទ្ធិផលការងារខណ្ឌសីមាបោះបង្គោលព្រំដែនគោករវាង សាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជា​ណាចក្រកម្ពុជា។

ពិធីផ្លាស់ប្តូរលិខិតុបកណ៍សច្ចាប័នឯកសារច្បាប់ចំនួនពីរទទួលស្គាល់លទ្ធិផលការងារខណ្ឌសីមាបោះបង្គោលព្រំដែនគោករវាង សាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជា​ណាចក្រកម្ពុជា។ (ប្រភព៖ VOV)

លិខិតុបកណ៍សច្ចាប័នឯកសារច្បាប់ចំនួនពីរនេះគឺ «សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរា​ជាណាចក្រកម្ពុជា» (សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩) និង «ពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជា​ណាចក្រកម្ពុជា» ដែលជាសមិទ្ធផលផ្លែផ្កាដ៏ធំធេងដែលប្រទេសទាំងពីរសម្រេចបាន កើតចេញមកដោយសារការស្វះស្វែងរកដំណោះស្រាយរួមប្រកបដោយ «មិត្ដភាព ភាតរភាព និងការយោគយល់គ្នាទៅវិញទៅមកក្នុងភាពជាបងប្អូនជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ»​។

កម្ពុជា មានខ្សែព្រំដែនគោកប្រវែងប្រមាណ ១,២៤៥ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន ១០ របស់វៀតណាមនិងខេត្តចំនួន ៩ របស់កម្ពុជា ដែលបានកំណត់ក្នុងសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ ពីឆ្នាំ២០០៦ មក វៀតណាម - កម្ពុជា បានធ្វើឡើងវិញនូវការងារកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរដោយផ្អែកលើសន្ធិសញ្ញាទាំងពីរនេះ។ រហូតមកទល់ពេលនេះ ប្រទេសទាំងពីរបានឯកភាពនិងព្រមព្រៀងគ្នាកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនសម្រេចបានប្រមាណ ៨៤ ភាគរយហើយ៕

(បកប្រែដោយវិច្ឆិកា)

(បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ