យុគសម័យ - នាថ្ងៃទី ២៨ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មាធិការព្រំដែនជាតិ និងជាប្រធានគណៈកម្មាធិការចំរុះទទួលបន្ទុកការងារខ័ណ្ឌសីម៉ានិងបោះបង្គោលព្រំដែនគោកវៀតណាម - កម្ពុជា លោក ង្វៀនមិញវូ (Nguyen Minh Vu) បានអញ្ជើញបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជានិងជាប្រធានគណៈកម្មាធិការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម លោកវ៉ាគឹមហុង ដើម្បីផ្លាស់ប្តូរខ្លឹមសារមួយចំនួនស្តីពីការងារព្រំដែនគោករវាងកម្ពុជានិងវៀតណាម។
![]() |
ទិដ្ឋភាពនៃជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូនេះ |
នាថ្ងៃទី ២៨ ខែកក្កដា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ប្រធានគណៈកម្មាធិការព្រំដែនជាតិ និងជាប្រធានគណៈកម្មាធិការចំរុះទទួលបន្ទុកការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកវៀតណាម - កម្ពុជា លោក ង្វៀនមិញវូ (Nguyen Minh Vu) បានអញ្ជើញបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជានិងជាប្រធានគណៈកម្មាធិការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម លោកវ៉ាគឹមហុង ដើម្បីផ្លាស់ប្តូរខ្លឹមសារមួយចំនួនស្តីពីការងារព្រំដែនគោករវាងកម្ពុជានិងវៀតណាម។
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយដែលទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាបន្តរក្សាសន្ទុះអភិវឌ្ឈន៍ប្រកបដោយភាពអំណោយផល ទោះបីជាស្ថានភាពស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ ១៩ នៅក្នុងប្រទេសនីមួយៗក៏ដោយ។ ភាគីទាំងពីរក៏បានបញ្ជាក់ថារដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ បានផ្តល់នូវជំនួយដ៏មានតម្លៃនិងទាន់ពេលវេលាដល់គ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់នឹងការរាតត្បាតដ៏កាចសាហាវនេះ។
![]() |
ពិធីចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ ដែលទទួលស្គាល់លទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកប្រមាណ ៨៤% នៃប្រទេសទាំងពីរ កាលពីថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩ |
ទន្ទឹមនឹងនេះស្ថាប័នព្រំដែននៃប្រទេសទាំងពីរក៏ដូចជាមូលដ្ឋាននៃភាគីទាំងពីរ បានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តឯកសារច្បាប់ចំនួនពីរ ដែលទទួលស្គាល់លទ្ធផលនៃការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោកប្រមាណ ៨៤% នៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានៅថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩ និងចូលជាធរមានចាប់ពីថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២០ ។
ទាក់ទងនឹងទិសដៅការងារនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងក្នុងការគ្រប់គ្រងខ្សែព្រំដែន និងបង្គោលព្រំដែន; ដោះស្រាយជាជំហាន ៗនូវការងារខ័ណ្ឌសីមានិងបោះង្គោលព្រំដែនគោក ដែលនៅសេសសល់ (ប្រហែល ១៦%) ព្រមទាំងរៀបចំខ្លឹមសារយ៉ាងល្អសម្រាប់កិច្ចប្រជុំរវាងប្រធានគណៈកម្មការចម្រុះស្តីពីការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាង វៀតណាម - កម្ពុជា ក៏ដូចជាកម្ពុជា - វៀតណាម ដែលរំពឹងថានឹងរៀបចំឡើងនាពេលខាងមុខនេះ។
ទន្ទឹមនឹងនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការសិក្សាអំពីទម្រង់នៃការផ្លាស់ប្តូរគ្នាយ៉ាងបត់បែនដើម្បីដោះស្រាយបញ្ហាព្រំដែនឲ្យបានល្អបំផុត ដើម្បីរួមចំណែកក្នុងការពង្រឹងនិងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពជាប់ជានិច្ចផងដែរ ៕
Thoidai.com.vn
មតិពីមិត្តអ្នកអាន