Trending now

ស្ថានទូតវៀតណាមប្រចាំកម្ពុជា និងការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា អបអរសាទរខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម

18:55 | 22/12/2020 (យោងតាមកាសែតកងទ័ពប្រជាជន)

ក្នុងឱកាសរំលឹកខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ / ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០) និងខួបលើកទី ៣១ ឆ្នាំនៃទិវាការពារប្រទេសនៃប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៨៩ / ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០) នាព្រឹកថ្ងៃទី ២១ ខែធ្នូ គណៈប្រតិភូនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា និងការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា រួមជាមួយតំណាងអង្គការអាជីវកម្ម និងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Vu Quang Minh បានអញ្ជើញមកដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក័្ខន្ធវីរជនយុទ្ធជនពលីនៅស្តូបមិត្តភាពវៀតណាម - កម្ពុជានៅរាជធានីភ្នំពេញ។

ស្ថានទូតវៀតណាមប្រចាំកម្ពុជាអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។។​(ប្រភព៖ VOV)

ក្នុងឱកាសនេះ គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត់ រដ្ឋលេខាធិការក្រសួងការពារជាតិ ក៏បានអញ្ជើញមកអុជបគោរពវិញ្ញាណក័្ខន្ធវីរជនយុទ្ធជនពលីនៃប្រទេសទាំងពីរកម្ពុជា - វៀតណាម ដែលបានប្រយុទ្ធ និងពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសន្តិភាព សេរីភាព និងសុភមង្គលរបស់ប្រជាជនកម្ពុជា។

គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ នៅក្នុងពិធី។

គួរបញ្ជាក់ថា គណៈប្រតិភូនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ក៏បានមកអុជធូបគោរពវិញ្ញាណក័្ខន្ធនៅស្តូបមិត្តភាពវៀតណាម - កម្ពុជា នៅក្នុងតំបន់ផងដែរ។

ក្នុងឱកាសខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែធ្នូ ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជាក៏បានរៀបចំសកម្មភាពប្រកួតកីឡាដែលបានទាក់ទាញការចូលរួមពីអង្គភាពជាច្រើនផងដែរ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍