Trending now

លោករដ្ឋមន្ត្រី Bui Thanh Son ប្រគល់អំណោយបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ​វៀត​ណាម​ជូនសហគមន៍វៀតណាមនៅប្រទេសកម្ពុជាដែលកំពុងជួបការលំបាកដោយសារ Covid-19

21:00 | 21/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ មករា លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបប្រធានសមាគមខ្មែរ-វៀតណាម និងប្រគល់អំណោយបុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ​វៀត​ណាម​ជូនសហគមន៍វៀតណាមនៅប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son សំដៅអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារបស់រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son សំដៅអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប
ប្រទេសអាល្លឺម៉ង់ជួយឧបត្ថម្ភនិស្សិត VGU ក្នុងអំឡុងពេលជំងឺរាតត្បាត Covid -19 ប្រទេសអាល្លឺម៉ង់ជួយឧបត្ថម្ភនិស្សិត VGU ក្នុងអំឡុងពេលជំងឺរាតត្បាត Covid -19
លោករដ្ឋមន្ត្រី Bui Thanh Son ប្រគល់​អំណោយ​ជូន​សមាគមខ្មែរ-វៀតណាម (រូប​ថត៖ vov.vn)
លោករដ្ឋមន្ត្រី Bui Thanh Son ប្រគល់​អំណោយ​ជូន​សមាគមខ្មែរ-វៀតណាម (រូប​ថត៖ vov.vn)

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានវាយតំលៃខ្ពស់ចំពោះតួនាទី និងសកម្មភាពជាក់ស្តែងរបស់សមាគមគ្រប់លំដាប់ថ្នាក់ ជាពិសេសក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារសហគមន៍សំខាន់ៗ និងមានអត្ថន័យយូរអង្វែងមួយចំនួនដូចជា៖ ការដោះស្រាយឯកសារច្បាប់ ការចលនាប្រជាជនប្តូរការងារធ្វើ និងការជួយគាំទ្រ​គ្រួសារដែលមានស្ថានភាពលំបាក និងរងផលប៉ះពាល់អវិជ្ជមានដោយសារការរីករាលដាលនៃ Covid-19 ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។

លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតលើការកសាងសមាគម បន្តអនុវត្តសកម្មភាពជាក់ស្តែងបន្ថែមទៀតសម្រាប់សហគមន៍ ជាពិសេសបំពេញការងារជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២២ ឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ ជាឆ្នាំដែលវៀតណាម និងកម្ពុជាប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស