Trending now

ស្ថានទូតវៀតណាមប្រចាំកម្ពុជារៀបចំជំនួបសំណេះសំណាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២២

19:13 | 17/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាយប់ថ្ងៃទី ១៦ មករា ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានរៀបចំកម្មវិធី “ជួបសំណេះសំណាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០២២។ កម្មវិធីនេះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត តំណាងស្ថានអគ្គកុងស៊ុល សមាគមខ្មែរ-វៀតណាម តំណាងអាជីវកម្ម តំណាងសហគមន៍និងនិស្សិតវៀតណាមប្រចាំកម្ពុជា។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមកសួរសុខទុក្ខកម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំកម្ពុជានិងសហគមន៍ជនវៀតណាមនៅកម្ពុជា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមកសួរសុខទុក្ខកម្មាភិបាលនិងបុគ្គលិកស្ថានទូតវៀតណាមប្រចាំកម្ពុជានិងសហគមន៍ជនវៀតណាមនៅកម្ពុជា
ស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកៀកស្មាជាមួយបងប្អូនជនរួមជាតិជានិច្ចក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩ ស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកៀកស្មាជាមួយបងប្អូនជនរួមជាតិជានិច្ចក្នុងការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ថ្លែងក្នុងជំនួបសំណេះសំណាល​ (រូបថត៖ VOV)
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ថ្លែងក្នុងជំនួបសំណេះសំណាល​ (រូបថត៖ VOV)

លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាបានលើកសរសើរចំពោះកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងស្ថាប័នតំណាងដែលបានខិតខំប្រឹងប្រែងជំនះការលំបាក និងសម្រេចល្អភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ឲ្យ។ ទន្ទឹមនឹងនោះ សហគមន៍អាជីវកម្មវៀតណាមនិងអាជីវកម្មខ្មែរដើមកំណើតវៀតណាមនៅកម្ពុជាបានមានការកែលំអជាងឆ្នាំ ២០២០។ អាជីវកម្មមួយចំនួនបានអនុវត្ដគោលនយោបាយសុខុមាលភាពសង្គមនៅប្រទេសសាមី ព្រមទាំងជួយគាំទ្រសហគមន៍អាណិកជនដើមកំណើតវៀតណាមផងដែរ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២២ នេះ ប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ហើយក៏ជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជា និងកម្ពុជា-វៀតណាមផងដែរ។ ភាគីទាំងពីរក៏នឹងរួមគ្នារៀបចំសកម្មភាពដ៏មានអត្ថន័យនិងជាក់ស្តែងដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។

លោកឯកអគ្គរដ្ឋទូតប្រគល់អំណោយដល់ជនដើមកំណើតវៀតណាម ដែលបានរួមចំណែកជាច្រើនដល់សហគមន៍ (រូបថត៖ nhandan.com.vn)
លោកឯកអគ្គរដ្ឋទូតប្រគល់អំណោយដល់ជនដើមកំណើតវៀតណាម ដែលបានរួមចំណែកជាច្រើនដល់សហគមន៍ (រូបថត៖ nhandan.com.vn)

លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតនិងស្ថាប័នអមស្ថានទូតត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា។ ក្រៅពីនេះ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្ដិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងនៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានសំដែងគោលបំណងចង់ឲ្យជនដើមកំណើតវៀតណាមនៅតំបន់មូលដ្ឋានបន្ដលើកកម្ពស់ប្រពៃណី សាមគ្គីភាពនិងជួយគ្នាជំនះការលំបាក; គោរពច្បាប់កម្ពុជាឱ្យបានល្អជានិច្ច និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សានិងពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា