Trending now

និស្សិតមកពីប្រទេសឡាវ កម្ពុជា និងចិនចំនួន ៤៥ នាក់បានទទួលលិខិតបញ្ជាក់នូវការបញ្ចប់វគ្គៈរៀនភាសាវៀតណាម

19:58 | 13/12/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២០ មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាវៀតណាមសំរាប់និស្សិតបរទេសនៃសាកលវិទ្យាល័យ Cuu Long បានរៀបចំពិធីប្រគល់លិខិតបញ្ជាក់នូវការបញ្ចប់វគ្គៈរៀនភាសា វៀតណាមដល់និស្សិតចំនួន ៤៥ នាក់ ជំនាន់ទី ៦។ ក្នុងនោះនិស្សិត ៣៧ នាក់មកពីប្រទេសឡាវ និស្សិតកម្ពុជាចំនួន ៧ នាក់ និងនិស្សិតមកពីប្រទេសចិនចំនួន ១ នាក់។

រយៈពេលនៃវគ្គសិក្សានីមួយៗគឺ ១០ ខែ និស្សិតនឹងត្រូវបណ្តុះបណ្តាលបំណិនភាសាវៀតណាមចំនួន ៤ រួមមាន៖ ស្តាប់ និយាយ អាននិងសរសេរ។ យ៉ាងហោចណាស់ និស្សិតត្រូវទទួលលិខិតបញ្ជាក់ B1 ជាភាសាវៀតណាម ដើម្បីបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យ​នៅប្រទេសវៀតណាម។

និស្សិតទទួលបានលិខិតបញ្ជាក់នូវការបញ្ចប់វគ្គៈរៀនភាសាវៀតណមា។ (រូបថត៖ កាសែត Vinh Long)

ថ្លែងនៅក្នុងពិធីនេះលោកបណ្ឌិត Nguyen Thanh Dung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Cuu Long បានអបអរសាទរចំពោះនិស្សិតអន្តរជាតិដែលបានបញ្ចប់វគ្គសិក្សានិងទទួលបានលិខិតបញ្ជាក់នូវការបញ្ចប់វគ្គៈរៀនភាសារវៀតណាម។ ទន្ទឹមនឹងនេះសង្ឃឹមថា និស្សិតអន្តរជាតិនឹងបន្តសិក្សា អនុវត្តនិងលើកស្ទួយលលទ្ធភាពនិយាយនិងសរសេរភាសាវៀតណាមរបស់ពួកគេ ដើម្បីបម្រើការសិក្សារបស់ពួកគេ នៅប្រទេសវៀតណាមឱ្យកាន់តែប្រសើរនាពេលខាងមុខ។

សាកលវិទ្យាល័យ Cuu Long គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យចំនួន ៧ នៅក្នុងវាលទំនាបទន្លេ Cuu Long ដែលទទួលបានការអនុញ្ញាតពីក្រសួងអប់រំនិងបណ្តុះបណ្តាល ដើម្បីបណ្តុះបណ្តាលនិងផ្តល់លិខិតបញ្ជាក់នូវការបញ្ចប់វគ្គៈរៀនភាសាវៀតណាមសម្រាប់ជនបរទេស។

រហូតមកដល់ពេលនេះ សាកលវិទ្យាល័យ Cuu Long មាននិស្សិតបរទេសចំនួន ១៦០ នាក់មកពីប្រទេសឡាវនិងកម្ពុជាកំពុងសិក្សានិស្សិតអន្តរជាតិចំនួន ២០ នាក់បានបញ្ចប់ការសិក្សា./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Thoi Dai)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់