Trending now

ប្រតិកម្មអន្តរជាតិចំពោះការវាយប្រហាររបស់ទួរគីទៅលើប្រទេសស៊ីរី

13:29 | 11/10/2019 (ហេង វុធ្ធី)

នាថ្ងៃទី ៩ ខែតុលា ការវាយប្រហារលើកជាដំបូងរបស់ទួរគីសំដៅទៅលើតំបន់ភាគឦសាននៃប្រទេសស៊ីរី បានទទួលប្រតិកម្មជាបន្តបន្ទាប់ពីសាធារណជនមតិអន្តរជាតិ។

សមាជិកសភារដ្ឋ Maryland លោក Chris Van Hollen ប្រឆាំងជំទាស់ការដែលទួរគីវាយប្រហារលើប្រទេសស៊ីរី (រូបថត៖ Politico)

ក្រោយរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីប្រទេសទួរគីបានបើកការវាយប្រហារទៅលើគោលដៅជនជាតិ Kurd នៅតំបន់ភាគឦសាននៃប្រទេសស៊ីរី អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបបានមានប្រតិកម្មជាបន្តបន្ទាប់ចំពោះការវាយប្រហារនេះ។ យោងតាមអ្នកនាំពាក្យរបស់ អ.ស.ប លោក Farhan Haq បានឲ្យដឹងថាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនាពេលថ្មីៗនេះនៅតំបន់ភាគឦសាននៃប្រទេសស៊ីរីហើយលោកបានសង្កត់ធ្ងន់ថារាល់សកម្មភាពយោធាណាមួយក៏ត្រូវតែគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់មនុស្សធម៌អន្តរជាតិទាំងសុ្រងផងដែរ។

នាថ្ងៃដដែលនេះ ប្រទេសជាសមាជិកអចិន្រ្តៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានឯកភាពរៀបចំកិច្ចប្រជុំបន្ទាន់មួយស្តីពីប្រទេសស៊ីរីនៅថ្ងៃទី ១០ ខែ តុលា។ ទន្ទឹមនឹងនេះដែរ មានប្រទេសនៅអឺរ៉ុបជាច្រើននិងសភាអាមេរិកបានបញ្ចេញប្រតិកម្មនឹងយុទ្ធនាការយោធារបស់ទួរគីដោយចាត់ទុកថានេះគឺជាសកម្ម ភាពមួយដែលគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពនៅប្រទេសស៊ីរី។ រដ្ឋមន្រ្តីទទួលបន្ទុកបញ្ហាតំបន់អឺរ៉ុបរបស់បារាំង លោកស្រី Amelie de Montchalin បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើរបស់ទូរគី។ ទន្ទឹមនឹងនេះ លោកស្រីក៏បានឲ្យដឹងថាបារាំង អាឡឺម៉ង់ និងអង់គ្លេសកំពុងសហការគ្នាដើម្បីចងក្រងសេចក្តីថ្លែងការណ៍រួមសំដៅបញ្ជាក់ពីការប្រឆាំងជំទាស់យ៉ាងខ្លាំងរបស់ភាគីនានាចំពោះយុទ្ធនាការយោធានេះផងដែរ។ រីឯខ្លួនវិញ ប្រធានគណៈកម្មការអឺរ៉ុប លោក Jean Claude Junker បានស្នើរឱ្យទីក្រុង Ankara បញ្ឈប់ការវាយប្រហារនេះជាភ្លាមៗ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង