Trending now

ក្រុមហ៊ុនកៅស៊ូវៀតណាមរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធានាសុខុមាលភាពសង្គមរបស់កម្ពុជា

10:13 | 09/10/2020 (យោងតាម kh.qdnd.vn)

អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អង្គភាពសមាជិកនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) នៅកម្ពុជា។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ vov.vn)

នាថ្ងៃទី ៥ តុលា នៅខេត្តកំពង់ធំ ថ្លែងក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូស្ថានទូតវៀតណាម និងក្លឹបពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា (VBCC) ដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Vu Quang Minh អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និយាយដោយឡែក និងសហគ្រាសវៀតណាមនៅកម្ពុជានិយាយរួម។

លោក សុខ លូ បានមានប្រសាសន៍ថា VRG បាន និងកំពុងរួមចំណែកក្នុងការជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម និងកម្ពុជា។ ថ្វីត្បិតតែលើវិស័យជាច្រើនបានរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏សម្ព័ន្ធក្រុមហ៊ុននេះ នៅតែចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទកាន់តែប្រសើរឡើង និងបង្កើតការងារធ្វើដោយមានប្រាក់ចំណូលប្រកបដោយស្ថិរភាព។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានប្តេជ្ញានឹងបន្តបំពេញយ៉ាងល្អបំផុតនូវកាតព្វកិច្ចរបស់សហគ្រាសចំពោះរដ្ឋ លើកកម្ពស់ជីវភាពរស់នៅរបស់កម្មករ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងធានាសុខុមាលភាពសង្គមរបស់កម្ពុជា៕

(យោងតាម kh.qdnd.vn)

(យោងតាម kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក