Trending now

កងទ័ពការពារព្រំដែន Gia Lai និង Dong Thap ជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ១៩

15:20 | 20/04/2020 (ប្រែសម្រូលដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីឌ១៩ (COVID-19) កាន់តែស្មុគស្មាញនាបច្ចុប្បន្ន កងវរសេនាតូចព្រំដែននៃខេត្ត Gia Lai និង Dong Thap (វៀតណាម) បានជួយឧបត្ថម្ភទាន់ពេលវេលានូវសំភារៈចាំបាច់និងគ្រឿងឧបករណ៍វេជ្ជសាស្រ្តនិងទឹកប្រាក់សម្រាប់ប្រជាជនកម្ពុជា។ ។

កងទ័ពការពារព្រំដែននៃខេត្ត Gia Lai ផ្តល់ជំនួយគ្រឿងសម្ភារៈបរិក្ខាពេទ្យដល់កងកម្លាំងប្រដាប់អាវុធកម្ពុជា (រូបថត៖ Baotayninh)

កងទ័ពការពារព្រំដែន Gia Lai

នាព្រឹកថ្ងៃទី ១៩ ខែមេសា នៅច្រកព្រំដែនអន្តរជាតិឡឺថាញ់ (ឌុកសហកៃឡៃ) បញ្ជាការដ្ឋានការពារព្រំដែនខេត្ត Gia Lai បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពនៃការគ្រប់គ្រងនិងការការពារព្រំដែន រួមទាំងបានប្រគល់អំណោយជាមូលដ្ឋានសម្ភារៈបរិក្ខាពេទ្យមួយចំនួនដែលមានតម្លៃជិត ៣០០ លានដុងដល់កងកំលាំងប្រដាប់អាវុធខេត្តរតនគិរី ប្រទេសកម្ពុជា។

របាយការណ៍និងសុន្ទរកថានៅក្នុងកិច្ចប្រជុំរវាងភាគីទាំងពីរបានបញ្ជាក់ថា៖ ក្នុងរយៈពេលកន្លងភាភាគីទាំងពីរបានអះអាងថាក្នុងរយៈពេលកន្លងមកប្រទេសទាំងពីរបានអនុវត្តយ៉ាងម៉ត់ចត់និងប្តូរ ផ្តាច់តាមបទបញ្ញត្តិ ក្នុងស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ព្រមទាំងស្វែងយល់និងផ្លាស់ប្តូរស្ថានភាពនៃការគ្រប់គ្រងនិងការពារព្រំដែននិងច្រកព្រំដែន។ ភាគីទាំងពីរធ្វើការរួមគ្នាក្នុងការការពារនិងប្រយុទ្ធប្រឆាំងការជួញដូរនិងដឹកជញ្ជូនទំនិញក្លែងក្លាយនិងទំនិញហាមឃាត់ឆ្លងកាត់ព្រំដែន ព្រមទាំងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព។

មេបញ្ជាការបញ្ជាការដ្ឋានការពារព្រំដែន Gia Lai លោកវរសេនីយ៍ទោ Tran Tien Hai បានលើកឡើងថាភាគីទាំងពីរបន្តផ្លាស់ប្តូរព័ត៌មាននិងសម្របសម្រួលគ្នាយ៉ាងល្អក្នុងការអនុវត្តការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ ប្រទេសទាំងពីរបានពង្រឹងការល្បាតត្រួតពិនិត្យនិងការពារព្រំដែន ក៏ដូចជាសំរបសំរួលឱ្យបានជិតស្និទ្ធថែមទៀតក្នុងការផ្លាស់ប្តូរព័ត៌មានអនុវត្តការងារគ្រប់គ្រងនិងការពារព្រំដែនផងដែរ។

ទិដ្ឋភាពនៃពិធីប្រគល់ជំនួយរបស់កងទ័ពការពារព្រំដែនខេត្ត Dong Thap

កងទ័ពការពារព្រំដែនខេត្ត Dong Thap

នៅឯច្រកព្រំដែនអន្តរជាតិ Dinh Ba ឃុំ Tan Ho Co ស្រុក Tan Hong ខេត្ត Dong Thap ក្រុមការងារនៃស្រុក Tan Hong ដឹកនាំដោយប្រធានគណៈកម្មាធិការប្រជាជនស្រុក លោក Mai Van Sieng បានប្រគល់អំណោយជាសម្ភារៈបរិក្ខាពេទ្យដល់ស្រុកទាំង ៣ គឺស្រុក Kam Phu Ta Bec – Piem Cho – Pret Sadach ដែលស្ថិតនៅខេត្តព្រៃវែងប្រទេសកម្ពុជា។

ក្នុងពិធីនោះលោក Mai Van Sieng បានផ្តល់ជូនគ្រឿងឧបករណ៍និងសម្ភារៈបរិក្ខាពេទ្យរួមមានម៉ាស់ចំនួន ៧.៥០០សន្លឹក ទឹកលាងដៃកំចាត់មេរោគចំនួន ១៤៤ ដប ស្រោមដៃពេទ្យ ៩០ គ្រឿង និងថវិកា ១៥ លានដុង។ ក្រៅពីនេះ អាជ្ញាធរមានសមត្ថកិច្ចស្រុក Tan Hong ក៏បានចែកអំណោយមួយចំនួនដល់មូលដ្ឋានទាំង ៣ ដែលបានរៀបរាប់ខាងលើនៅខេត្តព្រៃវែងផងដែរ៕

(ប្រែសម្រូលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ