Trending now

ឧបនាយករដ្ឋមន្រ្តីកម្ពុជាអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីចំពោះបញ្ជាការយោធភូមិភាគទី ៧

07:18 | 23/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម-ឆ្នាំទោស័ក ២០២០ នារសៀលថ្ងៃទី ២១ ខែមករា លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីចំពោះ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ (វៀតណាម)។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោកឧត្តមសេនីយ៍ទោ Tran Hoai Trung (រូបថត៖ QK7)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៧ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាម គណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៧ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលបានការគាំទ្រដ៏ធំធេងនិងមានប្រសិទ្ធភាពក្នុងវិស័យជាច្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលប្រភពធនធានមនុស្ស ការអភិវឌ្ឍន៍ផលិតកម្មជាដើម ​​ដើម្បីជួយឲ្យរដ្ឋាភិបាលនិងប្រជាជនកម្ពុជាកសាងប្រទេសជាតិកាន់តែរីកចម្រើនផងដែរ។ នាពេលបច្ចុប្បន្ននេះ មានសហគ្រាសវៀតណាមជាច្រើនបានមកវិនិយោគនិងធ្វើធអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅកម្ពុជាក្នុងនោះមានយោធភូមិភាគទី ៧ ផងដែរ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាន ជូនពរប្រធានបញ្ជាការដ្ឋានយោធភូមិភាគទី ៧ កម្មាភិបាល នាយទាហាន យុទ្ធជនប្រដាប់អាវុធនៃបញ្ជាការដ្ឋានយោធាភូមិភាគទី៧ បន្តទទួលបានលទ្ធផលដ៏ផ្លៃផ្កាបន្ថែមទៀតក្នុងឆ្នាំថ្មីនេះផងដែរ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ QK7)

ទន្ទឹមនឹងនេះដែរ អញ្ជើញថ្លែងអំណរគុណនិងមនោសញ្ចេតនាដ៏កក់ក្តៅពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកឧត្តមសេនីយ៍ទោ Tran Hoai Trung ប្រធានផ្នែកនយោបាយនៃយោធភូមិភាគទី ៧ បានបញ្ជាក់ថា គណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធភូមិភាគទី ៧ និងនាយទាហាន យុទ្ធជនប្រដាប់អាវុធនៃយោធភូមិភាគទី៧ មានភាពសប្បាយរីករាយនិងរំភើបចិត្តនៅពេលទទួលបដិសណ្ឋារកិច្ចលោកជំទាវឧបនាយករដ្ឋមន្ត្រីកម្ពុជា ម៉ែន សំអន ព្រមទាំងសំដែងបំណងចង់ឲ្យបន្តរឹងបន្តឹងចំណងស្អិតរមួតនិងសហការគ្នាប្រកបដោយប្រសិទ្ធភាពរវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ និងអង្គភាពកងយោធពលខេមរភូមិន្ទផងដែរ។ លោកក៏សង្ឃឹមទៀតថា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តយកចិត្តទុកដាក់ពង្រឹងចំណងសាមគ្គីភាពដើម្បីថែរក្សាភាពស្អិតរមួត និងនាំមកនូវចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឲ្យកាន់តែរីក ចម្រើនដោយឥតឈប់ឈរថែមទៀត៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបើកពិព័រណ៍ពាណិជ្ជកម្ម OCOP នៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
ពន្លឿនការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)៖ បំពេញភារកិច្ចឲ្យរួចរាល់មុនថ្ងៃទី ១៥ ខែធ្នូ
ទីក្រុង Hue មានគម្រោងចំណាយប្រាក់ចំនួន ១៦ ពាន់លានដុង ដើម្បីគាំទ្រដល់ការរុះរើនាវានេសាទជាង ១០០ គ្រឿង ដែលមិនបំពេញតាមតម្រូវការប្រតិបត្តិការ
លោកវេជ្ជបណ្ឌិត Tra My បង្ហាញពីអាថ៌កំបាំងក្នុងការជួយកូនរបស់គាត់ឱ្យ "អាន និងសរសេរបានស្ទាត់ជំនាញ" ជាភាសាវៀតណាម
សារព័ត៌មាន - ផ្តល់ស្លាបដល់ភាសាវៀតណាមឱ្យហោះហើរបានឆ្ងាយ និងទូលំទូលាយ