Trending now

កងកម្លាំងប្រដាប់អាវុធកម្ពុជាអញ្ជើញមកសួរសុខទុក្ខនិងជូនពរបុណ្យតេតជូនចំពោះបញ្ជាការដ្ឋានការពារពព្រំដែនវៀតណាម

15:52 | 17/01/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមករានៅទីក្រុងហូជីមិញ ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក សួន ផល្លា ក្រុមការងារនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថនៃកងយោពលខេមរភូមិន្ទ ដឹកនាំដោយនាយ ឧត្តមសេនីយ៍ឯក ហុង វិណុល និងមន្ត្រីមួយចំនួនទៀតមកពីស្ថាប័ននានារបស់កម្ពុជាបានអញ្ជើញមកសួរសុខទុកនិងជូនពរឆ្នាំថ្មីចំពោះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម។ លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃបញ្ជាការដ្ឋានការពារព្រំដែនអញ្ជើញធ្វើអធិបតីក្នុងជំនួបទទួលបដិសណ្ឋារកិច្ចនេះ។

ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក សួន ផល្លា ជូនកាដូដល់ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម

អញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរបុណ្យតេតចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ប្រធានក្រុមការងារមានបំណងចង់ផ្តល់សេចក្តីជូនពរដ៏ល្អបំផុតដល់ ថ្នាក់ដឹកនាំបញ្ជាការដ្ឋានការពារព្រំដែននិងមន្រ្តីនិងទាហានទាំងអស់ដែលកំពុងធ្វើការក្នុងកងកំលាំងការពារព្រំដែន។ ថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធកម្ពុជាបានថ្លែងអំណរគុណដល់កងទ័ពការពារព្រំដែន វៀតណាមដែលបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភលើគ្រប់វិស័យដល់កងទ័ពនិងប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងមកនេះ។

ក្រុមការងារនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថនៃកងយោពលខេមរភូមិន្ទ ដឹកនាំដោយនាយ ឧត្តមសេនីយ៍ឯក ហុង វិណុល ជូនកាដូដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម

នៅក្នុងជំនួបនេះក្នុងនាមគណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមលោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានសង្ឃឹមថាក្នុងរយៈពេលខាងមុខនេះ កងទ័ពការពារព្រំដែនវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការគ្រប់គ្រងនិងការពារព្រំដែនរួម រវាងប្រទេសទាំងពីរ ដោយរក្សាបាននូវទំនាក់ទំនងសាមគ្គីភាព និងកសាងខ្សែព្រំដែនរួមប្រកបដោយសន្តិភាព មិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍៕

រូបថត៖ bienphong.com.vn

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់