Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិកម្ពុជានិងឡាវ

06:33 | 20/12/2019 (យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាលោក ទៀបាញ់ និងរដ្ឋមន្រ្តីក្រសួងការពារជាតិឡាវលោក Chansamone Chanyalath ក្នុងឱកាសដែលរដ្ឋមន្រ្តីទាំងពីររូបនេះអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០១៩)។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងរដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ លោក Chansamone Chanyalath (រួបថត៖ Vnanet)

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថាវៀតណាម ឡាវនិងកម្ពុជាគឺជាប្រទេសជិតខាងចំនួន ៣ ដែលមានព្រំដែនជាប់នឹងគ្នា និងជាសមាជិកក្នុងអាស៊ានផងដែរ។ ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងបីបានបន្តពង្រឹងនិងពង្រីកលើវិស័យជាច្រើនដោយឈរលើមូលដ្ឋានគោរពឯករាជ្យស្វ័យភាព អធិបតេយ្យភាព បូរណភាពទឹកដី សមភាពនិងមានផលប្រយោជន៍រួមទៅវិញទៅមកផងដែរ។​ ម្យ៉ាងវិញទៀតកម្មវិធីសហប្រតិបត្តិការ“ តំបន់ត្រីកោណអភិវឌ្ឍន៍” ដែលផ្សារភ្ជាប់តំបន់ Tay Nguyen នៃប្រទេសវៀតណាម និងបណ្តាខេត្តភាគឦសាននៃប្រទេសកម្ពុជា និងភាគអាគ្នេយ៍នៃប្រទេសឡាវ សុទ្ធសឹងតែទទួលបាននូវការយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីនាំមកនូវផលវិជ្ជមានបង្កើតមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងរួមចំណែកដល់ការថែរក្សាស្ថេរភាពនយោបាយសន្តិសុខនិងការពារប្រទេសរៀងៗខ្លួន និងប្រទេសទាំងបីផងដែរ។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀបាញ់ បាន សម្តែងនូវកិត្តិយសនិងសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ហើយលោកក៏មានសេចក្តីរីករាយផងដែរដែលបានជូនដំណឹងដល់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អំពីលទ្ធផលដ៏ល្អប្រសើនូវការធ្វើ លំហាត់សង្គ្រោះមហន្តរាយនៅព្រំដែនដែលត្រូវបានរៀបចំឡើងនៅស្រុក Duc Hue ខេត្ត Long An និងខេត្តស្វាយរៀងដោយក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិកម្ពុជា។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀបាញ់ (រួបថត៖ Vnanet)

ចំណែកខ្លួនវិញ រដ្ឋមន្រ្តីក្រសួងការពារជាតិឡាវ លោក Chansamone Chanyalath បានសម្តែងនូវក្តីរីករាយដែលបានជួបមិត្តចាស់របស់ខ្លួនក្នុងឱកាសខួបលើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ហើយអស់រយៈពេល ៧៥ ឆ្នាំនេះ កងទ័ពប្រជាជនវៀតណាមក្រោមការដឹកនាំនៃបក្សកុម្មុយនិស្តវៀតណាមមានការរីកចម្រើនឥតឈប់ឈរដោយបំពេញបេសកកម្មដ៏ថ្លៃថ្នូដែលប្រគល់ដោយបក្សនិងប្រជាជន។លោកក៏បានសម្តែងការចាប់អារម្មណ៍និងវាយតម្លៃខ្ពស់ចំពោះកងទ័ពប្រជាជន វៀតណាម ដែលបានបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ខាងត្បូងផងដែរ។

ជាមួយនឹងប្រពៃណីនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងបី ដែលក្នុងនោះមានទំនាក់ទំនងដ៏ល្អប្រពៃរវាងកងទ័ពនៃប្រទេសទាំងបី លោក Nguyen Xuan Phuc បានជឿជាក់ថាក្នុងសម័យថ្មីនេះកងទ័ពនិងប្រជាជននៃប្រទេសទាំងបីនឹងរួបរួមនិងរឹតបន្តឹងចំណងសាមគ្គិភាពជានិច្ច ព្រមទាំង ជួយទ្រទ្រង់គ្នាក្នុងការអភិវឌ្ឍ ការពារឯករាជ្យ និងសេរីភាពរបស់ប្រទេសនីមួយៗឲ្យបានល្អថែមទៀតនាពេលខាងមុខផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម baotintuc.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា