Trending now

មហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ ២០១៩ នៅទីក្រុងហាណូយ

08:21 | 09/12/2019 (ប្រភព៖ vovworld.vn - សរុបដោយ ហេង វុធ្ធី)

នាព្រឹកថ្ងៃទី ៨ ធ្នូនៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបាន រៀបចំមហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ ២០១៩ ដោយមានការចូលរួមពីស្ថានទូតនិងមជ្ឍមណ្ឌលវប្បធម៌បរទេសនានា ហើយព្រឹត្តិការណ៍នេះក៏បានទាក់ទាញ មនុស្សរាប់រយនាក់មកចូលរួមផងដែរ។

ទិដ្ឋភាពនៃមហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ ២០១៩ នៅទីក្រុងហាណូយ (រូបថត៖ vanhoa)

មហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំនេះ ជាឱកាសសម្រាប់ប្រទេសនានាជួបប្រាស្រ័យនិងផ្លាស់ប្តូរវប្បធម៌ ព្រមទាំងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាណែនាំអំពីរូបភាពទេសចរណ៍វៀតណាមទៅកាន់មិត្តអន្តរជាតិតាមរយៈស្ពានតភ្ជាប់ដ៏សំខាន់ៗគឺជាបណ្តាស្ថានទូតនិងមជ្ឈមណ្ឌលវប្បធម៌បរទេសប្រចាំនៅវៀតណាមផងដែរ។ យោងតាមគណៈកម្មការរៀបចំកម្មវិធីនេះបានឲ្យដឹងថាពិធីនេះមានស្តង់លក់ម្ហូបអាហារជាង ១០០ កន្លែង មកពីស្ថានទូត មជ្ឈមណ្ឌលវប្បធម៌បរទេស និងអង្គភាពនានានៃក្រសួងការបរទេសវៀតណាម។

ទិដ្ឋភាពនៃមហោស្រពម្ហូបអាហារអន្តរជាតិឆ្នាំ ២០១៩ នៅទីក្រុងហាណូយ (រូបថត៖ vanhoa)

ទន្ទឹមនឹងនេះដែរមហោស្រពឆ្នាំនេះក៏មានសកម្មភាពជាច្រើនទៀតរួមមាន តាំងបង្ហាញផលិតផលសិប្បកម្ម វត្ថុអនុស្សាវរីយ៍ប្រចាំតំបន់ និងការរៃអង្គាសប្រាក់សប្បុរសធម៌តាមរយៈការដេញថ្លៃលក់គំនូរជាដើមផងដែរ។ មិត្ត លាភហេង - និស្សិត កម្ពុជាដែលចូលរួមក្នុងស្តង់ផ្សព្វផ្សាយម្ហូបអាហារខ្មែរបានចែករំលែកថា៖

“ខ្ញុំពិតជារីករាយណាស់ដែលបានចូលរួមកម្មវិធីមហោស្រពម្ហូបអាហារអន្តរជាតិថ្ងៃនេះ។ ជាពិសេស ស្តង់លក់ម្ហូបអាហារខ្មែរឆ្នាំនេះបានណែនាំអំពីវប្បធម៌នៃមុខម្ហូបប្រចាំតំបន់នៅកម្ពុជា ដូចជាប្រហុក ការីខ្មែរជាដើម។ ខ្ញុំសង្ឃឹមថាតាមរយៈមហោស្រពមុខម្ហូបលើកនេះ ប្រទេសយើងខ្ញុំនឹងផ្សព្វផ្សាយដល់មិត្តភ័ក្តិទាំងជាតិនិងអន្តរជាតិអំពីមុខម្ហូបដ៏ឆ្ងាញ់ពិសេស ក៏ដូចជាអត្តសញ្ញាណវប្បធម៌និងប្រជាជនរបស់ស្រុកខ្ញុំផងដែរ ”៕

ស្តង់ដាក់ម្ហូបអាហារខ្មែររបស់ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាម (រូបថត៖ vanhoa)

(ប្រភព៖ vovworld.vn - សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ vovworld.vn - សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី