Trending now

ពិធីបិទបញ្ចប់ទិវាផ្លាស់ប្ដូមិត្តភាពរវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្តជាមិត្តព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩

18:43 | 08/11/2019 (សរុបដោយវិច្ឆិកា)

ទិវាផ្លាស់​ប្ដូររវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្តជាមិត្តព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩​ ត្រូវបានបិទបញ្ចប់នាយប់ថ្ងៃទី ៧ ខែវិច្ឆិកានៅទីក្រុងហូជិមិញ។ ទិវានេះបាន​ប្រព្រឹត្តិ​ទៅក្នុង​ឱកាស​រំលឹក​ខួប​លើកទី ៥២ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។

លោក Doan Cong Huynh ប្រធាននាយកដ្ឋានព័ត៌មានកិច្ចការបរទេស នៃក្រសួង​ព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានថ្លែងនៅក្នុងពិធីបិទ។ (ប្រភព៖ dantocmiennui)

អញ្ជើញថ្លែង​នៅក្នុងពិធីបិទបញ្ចប់ លោក Doan Cong Huynh ប្រធាននាយកដ្ឋានព័ត៌មានកិច្ចការបរទេស នៃក្រសួង​ព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានអះអាងថា ទិវានេះគឺជាឱកាស​ដើម្បីពង្រីក​នូវតួនាទី​ឈាន​​មុខ​របស់យុវជននៃប្រទេសទាំងពីរ ព្រមទាំងថែរក្សា ពង្រឹង និងពង្រីកថែម​ទៀតនូវ​ទំនាក់​ទំនង​មិត្តភាព​​រវាង​ប្រទេសទាំងពីរវៀតណាម - កម្ពុជា។ តាមរយៈសកម្មភាពផ្លាស់ប្តូរប្រកបដោយអត្ថន័យ ដែល​បាន​ប្រព្រឹត្តិ​ក្នុងទិវានេះ បានជួយឲ្យប្រតិភូនៃប្រទេសទាំងពីរយោគយល់គ្នា និងស្វែងរកបន្ថែមអំពីទឹកដី និង​មនុស្ស​នៃប្រទេសទាំងពីរ។ ប្រតិភូទាំងនេះនឹងដើរតួនាទីជាឯកអគ្គរដ្ឋទូត ដើម្បី​ជំរុញ​ចំណង​ទំនាក់​ទំនង​ដ៏​ល្អ​ប្រសើរ​ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។

សូមបញ្ជាក់​ដែរថា ទិវាផ្លាស់ប្ដូររវាងអ្នកកាសែតវ័យក្មេង យុវជន និងសិស្សិតនៃបណ្ដាខេត្តជាមិត្តព្រំដែន វៀតណាម -​ កម្ពុជាក្នុងឆ្នាំ ២០១៩ បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នៅខេត្ត Tay Ninh និង​ទីក្រុង​ហូជីមិញ ដោយទាក់ទាញបានការចូលរួមរបស់ប្រតិភូចំនួន ២០០ នាក់ ដែលជាអ្នកកាសែតវ័យក្មេង យុវជន​ និងនិស្សិ​តនៃបណ្ដាខេត្តជាមិត្តព្រំដែនរវាងប្រទេសទាំង​ពីរ។ ប្រតិភូចូលរួមបានចូលរួមសកម្មភាពស្ម័គ្រចិត្តនៅខេត្ត Tay Ninh និងទីក្រុងហូជីមិញដូចជា៖ ដាំដើមឈើដើម្បីដាំសួនផ្កានិងកសាងគំរោងមិត្តភាពសំរាប់យុវជននៃប្រទេសទាំងពីរ ទស្សនាភ្នំ Ba Den និងគំរូសេដ្ឋកិច្ចធម្មតារបស់យុវជននៅខេត្ត Tay Ninh។ ចូលរួមកិច្ចពិភាក្សានិងសកម្មភាពផ្លាស់ប្តូរមិត្តភាពរវាងយុវជន វៀតណាម - កម្ពុជា ទស្សនាមជ្ឈមណ្ឌលព័ត៌មាននៅទីក្រុងហូជីមិញ៕​

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន