Trending now

ពិធីបិទកិច្ចប្រជុំលើកទី ៤២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ

16:12 | 28/09/2019

យុគសម័យ - ក្នុងអំឡុងពេលពីរថ្ងៃទី គឺថ្ងៃទី ២៦ និង ទី ២៧ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិបានអនុវត្តន៍ជំនួបពិភាក្សាចុងក្រោយ ដោយអនុម័តលើ សេចក្តីសម្រេចចិត្តចំនួន ៣៧ និងសេចក្តីថ្លែងការណ៍ប្រធាន នៅឯកិច្ចប្រជុំប្រចាំលើកទី ៤២។ គណៈប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព លោក Duong Chi Dung ប្រធានគណៈប្រតិភូអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូត លោក Duong Chi Dung (កណ្ដាល) បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី ៤២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (រូបថត៖ TTXVN)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងហ្សឺណែវបានឱ្យដឹងថា ក្នុងអំឡុងពេលប្រព្រឹត្តទៅ កិច្ចប្រជុំរយៈពេល ៣ សប្តាហ៍នេះ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានពិភាក្សាលើបញ្ហាជាច្រើនស្តីពីសិទ្ធិមនុស្ស ដូចជាសិទ្ធិទទួលទឹកស្អាតនិងអនាម័យ ផលប៉ះពាល់នៃទណ្ឌកម្មឯកតោភាគីលើសិទ្ធិមនុស្ស និងទាសភាពសម័យទំនើបជា ដើម។

ជាធម្មតា ក្រុមប្រឹក្សាបានអនុម័តរបាយការណ៍ពិនិត្យឡើងវិញតាមកាលកំណត់របស់ប្រទេសទាំង ១៤ ដែលស្ថិតក្នុងសម័យកាលត្រួតពិនិត្យលើកទី ៣ រួមមានប្រទេស ន័រវែស អាល់បានី សាធារណរដ្ឋកុងហ្គោ កូតឌីវ័រ ព័រទុយហ្កាល់ ប៊ែនណេនដូមីនីកា ប្រទេសកូរ៉េខាងជើង ប្រ៊ុយណេ កូស្តារីកា អេក្វាទ័រហ្គីណេ អេត្យូពី កាតានិងនីការ៉ាហ្គា។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ចូលរួមការឧបត្ថម្ភគំនិតផ្តួចផ្តើមជាច្រើន រួមមានសេចក្តីសម្រេចចិត្តស្តីពីសិទ្ធិអភិវឌ្ឍន៍និងសេចក្តីសម្រេច អបអរសាទរខួប ២៥ ឆ្នាំនៃសេចក្តីប្រកាសក្រុងប៉េកាំងស្តីពីសិទ្ធិស្ត្រី ដំណោះស្រាយស្តីពីជំនួយបច្ចេកទេសក្នុងវិស័យសិទ្ធិមនុស្សនិងដំណោះស្រាយលើសន្តិសុខសង្គមជាដើម។

គណៈប្រតិភូវៀតណាម បន្តចូលរួមយ៉ាងពេញលេញនិងចូលរួមវិភាគទានយ៉ាងច្រើននៅក្នុងកិច្ចប្រជុំការពារផលប្រយោជ ន៍និងទស្សនៈថេររបស់វៀតណាមឈរលើស្មារតីសន្ទនានិងសហប្រតិបត្តិការ រួមចំណែកធានាដល់ប្រតិបត្តិការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដោយគោរពតាមគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕

(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី