Trending now

ពិធីបិទវគ្គហ្វឹកហ្វឺនស្រាវជ្រាវយុទ្ធសាស្រ្តយោធាសម្រាប់កងយោធពលខេមរភូមិន្ទ

06:02 | 18/09/2019 (ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងហាណូយ វិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេសវៀតណាម សហការជាមួយមជ្ឈមណ្ឌលគ្រប់គ្រងសិក្ខាកាមនិងបំប៉នមន្ត្រី (ហៅថាក្រុមលេខ ៨៧១) ចំណុះអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនស្រាវជ្រាវយុទ្ធសាស្ត្រយោធាសម្រាប់កងយោធពលខេមរភូមិន្ទជំនាន់ទី ៨ ។

ថ្នាក់ដឹកនាំវិទ្យាស្ថានវិទ្យាសាស្ត្រការពារប្រទេសវៀតណាម អញ្ជើញប្រគល់វិញ្ញាបនប័ត្រជូនសិក្ខាកាមកម្ពុជា (រូបថត៖ qdnd.vn)

ថ្លែងនៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក Nguyen Van Than អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេសវៀតណាម បានមានប្រសាសន៍ថាបន្ទាប់ពីសិក្សានិងស្រាវជ្រាវអស់រយៈពេល ១ ខែដោយមានស្មារតីទទួលខុសត្រូវខ្ពស់ វគ្គបណ្តុះបណ្តាលបានបំពេញភារកិច្ចយ៉ាងល្អប្រសើរ។ ក្រៅពីសកម្មភាពជំនាញវិជ្ជាជីវៈ សិក្ខាកាមក៏បានទៅទស្សនាកេរិ៍្តដំណែលជាប្រវត្តិសាស្ត្រនិងវប្បធម៌ដើម្បីជួយឱ្យពួកគេយល់កាន់តែច្បាស់អំពីប្រទេសនិងប្រជាជនវៀតណាម ក៏ដូចជាជំរុញទំនាក់ទំនងសាមគ្គីភាព មិត្តភាពដ៏ជិតស្និទរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជាផងដែរ។

តំណាងសិក្ខាកាមកម្ពុជាប្រគល់កាដូជូនថ្នាក់ដឹកនាំវិទ្យាស្ថានវិទ្យាសាស្ត្រការពារប្រទេសវៀតណាម (រូបថត៖ qdnd.vn)

លោកវរសេនីយ៍ឯក Nguyen Van Than បានសង្ឃឹមថាដោយមានចំណេះដឹងនិងបទពិសោធន៍ដែលទទួលបានតាមរយៈការហ្វឹកហ្វឺននេះ សិក្ខាកាមទាំងនេះនឹងអនុវត្តទៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានល្អបំផុត ហើយវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេសវៀតណាមក៏មានបំណងចង់ទទួលបានយោបល់លើខ្លឹមសារនិងកម្មវិធីសិក្សាពីភាគីកម្ពុជា ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលបន្ទាប់ឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ៕

(ប្រភព៖ qdnd.vn)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស