Trending now

លោក ហ៊ុន ម៉ាណែត រំពឹងថាអនុព័ន្ធយោធាថ្មីវៀតណាម នឹងខិតខំជំរុញសន្ទុះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរ

23:10 | 01/04/2022 ហេង វុធ្ធី

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រំពឹងថា អនុព័ន្ធយោធាវៀតណាមថ្មី ប្រចាំកម្ពុជានឹងចូលរួមចំណែកជំរុញសន្ទុះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែរីកចម្រើនជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុតរបស់កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុតរបស់កងទ័ពជើងគោក
លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់​ទស្សនៈ ៦​ចំណុច​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​លើ​ពិភព​លោក លោក​នាយក​រដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់​ទស្សនៈ ៦​ចំណុច​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បម្រែ​បម្រួល​អាកាសធាតុ​លើ​ពិភព​លោក
លោក ហ៊ុន ម៉ាណែត រំពឹងថាអនុព័ន្ធយោធាថ្មីវៀតណាម នឹងខិតខំជំរុញសន្ទុះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរ
លោក ហ៊ុន ម៉ាណែត រំពឹងថាអនុព័ន្ធយោធាថ្មីវៀតណាម នឹងខិតខំជំរុញសន្ទុះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរ

មេបញ្ជាការកងទ័ពជើងគោក ក៏បានអបអរសាទរ និងស្វាគមន៍ចំពោះការចូលកាន់តំណែងរបស់អនុព័ន្ធយោធាវៀតណាមថ្មី ដែលនឹងចូលរួមចំណែកក្នុងការជំរុញសន្ទុះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី ឱ្យកាន់តែរីកចម្រើនជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ស្របតាមទិសដៅរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាតំបន់ទាំងមូល។លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅក្នុងឱកាសដែល លោកអនុញ្ញាតឱ្យ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា, លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ អនុព័ន្ធយោធាដែលទើបបញ្ចប់អាណត្តិ និងលោកវរសេនីយ៍ឯកបម្រុង ជិន វ៉ាន់តឹម អនុព័ន្ធយោធាថ្មី ចូលជួបសម្តែងការគួរសម។ ជំនួបនេះ បានធ្វើឡើងនៅទីបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលការងារក្នុងអាណត្តិការទូតយោធារបស់ លោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ ដែលពិតជាបានគាំទ្រដល់ការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ អនុព័ន្ធយោធាវៀតណាមបញ្ចប់អាណត្តិ បានជម្រាបជូនមេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលការងារក្នុងអាណត្តិរបស់លោក និងបានបញ្ជាក់អំពីទំនាក់ទំនងរឹងមាំ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានបង្ហាញផងដែរនូវទិសដៅក្នុងការបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានភាពយូរអង្វែងទៅមុខទៀត៕

ហេង វុធ្ធី

Freshnews/Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា