Trending now

ពិធីបិទវគ្គបណ្តុះបណ្តាលយោធាសម្រាប់កងយោធពលខេមរភូមិន្ទ

14:35 | 26/10/2019 (ហេង វុធ្ធី)

យុគសម័យ - នៅថ្ងៃទី ២៥ ខែតុលា សាលាយោធាយោធភូមិភាគ ៧ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលយោធាដល់នាយទាហាន នាយទាហានរងមកពីបញ្ជាការដ្ឋានអង្គរក្សនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងនៃយោធភូមិភាគទី ៧ (រូបថត៖ baoquankhu7.vn)

លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងនៃយោធភូមិភាគទី ៧ បានវាយតម្លៃចំពោះសាលាយោធាយោធាភូមភាគ ទី៧សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានានៃយោធាភូមិភាគក្នុងការរៀបចំការបង្រៀនក៏ដូចជាសកម្មភាពបន្ថែមនៅខាងក្រៅថ្នាក់នៃវគ្គបណ្តុះបណ្តាលផងដែរ។ ទន្ទឹមនេះលោកក៏បានកោតសរសើរដល់សិក្ខាកាមដែលបានខិតខំប្រឹងប្រែងនិងចូលរួមយ៉ាងសកម្មក្នុងការបំពេញខ្លឹមសារនៃកម្មវិធីបណ្តុះបណ្តាលនេះហើយប្រការនេះបានបញ្ជាក់ពីចំណងមិត្តភាពនិងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជា ដែលត្រូវបានពូនជ្រំឡើងដោយជំនាន់ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ ហេតុនេះហើយជំនាន់បច្ចុប្បន្នត្រូវតែទទួលខុសត្រូវក្នុងការ ថែរក្សានិងពង្រីកតម្លៃដ៏ថ្លៃថ្នូរទាំងនេះផងដែរ។

លោកឧត្តមសេនីយ៍ឯក ដៀង សារុន (រូបថត៖ baoquankhu7.vn)

លោកឧត្តមសេនីយ៍ឯក ដៀង សារុន មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សកងយោធពលខេមរភូមិន្ទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងជំនួយរបស់កងទ័ពប្រជាជនវៀតណាមក៏ដូចជាបញ្ជាការដ្ឋានយោធភូមិភាគទី ៧ ដល់អង្គភាពកងទ័ពនិងប្រជាជនកម្ពុជា ហើយ លទ្ធផលក្នុងវគ្គបណ្តុះបណ្តាលនេះបានចាត់ទុកជាសក្ខីភាពយ៉ាងជាក់ស្តែងផងដែរ។

សិក្ឋកាមកម្ពុជា (រូបថត៖ baoquankhu7.vn)

លោកក៏បានស្នើរឱ្យនាយទាហាននៃកងយោធពលខេមរភូមិន្ទ អនុវត្តចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះ បណ្តាលនេះទៅអនុវត្តក្នុងការងាររបស់ខ្លួនឱ្យបានឆាប់ៗ ដើម្បីបំពេញការងារឱ្យបានល្អ។ សិក្ខាកាមម្នាក់ៗត្រូវតែក្លាយទៅជាស្ពានតភ្ជាប់សំដៅរឹងចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងកងទ័ពនិងប្រជាជនវៀតណាមនិងកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀតនាពេលអនាគត៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquankhu7.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី