Trending now

វៀតណាមនិងកម្ពុជាបន្តសហការ និងលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ

09:08 | 24/02/2023 យោងតាមកាសែតកងទ័ពប្រជាជន

នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ សាលានាយទាហានទ័ពជាង បានទទួលជួបគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកវរសេនីយ៍ឯក រ៉េម កាន់ អនុព័ន្ធយោធាកម្ពុជាប្រចាំប្រទេសវៀតណាម។

លើកកម្ពស់ការអប់រំស្តីពីចំណងសាមគ្គីមិត្តភាព​ប្រពៃណីរវាងវៀតណាមនិងកម្ពុជា លើកកម្ពស់ការអប់រំស្តីពីចំណងសាមគ្គីមិត្តភាព​ប្រពៃណីរវាងវៀតណាមនិងកម្ពុជា
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម វៀតណាមនិងកម្ពុជាបន្តដំណើរនៃការអភិវឌ្ឍទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម វៀតណាមនិងកម្ពុជាបន្តដំណើរនៃការអភិវឌ្ឍទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ
គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទបានថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅសាលា​នាយទាហានទ័ពជាង
គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទបានថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅសាលា​នាយទាហានទ័ពជាង

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក បណ្ឌិត Nguyen Duy Canh នាយកសាលានាយទាហានទ័ពជាងបានជម្រាបជូនអំពីលទ្ធផលសិក្សា និងបណ្តុះបណ្តាលរបស់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទដែលកំពុងសិក្សានៅសាលា ទិសដៅ និងការបណ្ដុះបណ្ដាលនាពេលខាងមុខ។ ទន្ទឹមនឹងនោះ ផ្លាស់ប្តូរយោបល់ជាមួយគណៈប្រតិភូអំពីសំណើមួយចំនួនស្តីពីការគ្រប់គ្រង និងបណ្តុះបណ្តាលសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ។

ថ្លែងក្នុងជំនួបនេះ លោកវរសេនីយ៍ឯក រ៉េម កាន់ បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេស កងទ័ពប្រជាជនវៀតណាមនិងសាលានាយទាហានទ័ពជាងបានបង្កលក្ខណៈងាយស្រួលជួយសម្រាប់ការបណ្ដុះបណ្ដាលសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ។

លោកវរសេនីយ៍ឯក រ៉េម កាន់ បានសង្កត់ធ្ងន់លើការសម្របសម្រួល និងផ្លាស់ប្តូរយោបល់ដើម្បីក្ដាប់បានលទ្ធផល និងគុណភាពក្នុងការបណ្តុះបណ្តាលសិក្ខាកាមកម្ពុជានៅប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ លោកវរសេនីយ៍ឯក រ៉េម កាន់ សង្ឃឹមថា ភាគីទាំងពីរនឹងបន្តរក្សាទំនាក់ទំនង ផ្លាស់ប្តូរយោបល់និងឯកភាពលើខ្លឹមសារនៃការគ្រប់គ្រង និងបណ្ដុះបណ្ដាលសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ឱ្យទទួលបានគុណភាពខ្ពស់នាពេលខាងមុខ។ នេះជាសកម្មភាពរួមចំណែករឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ពនិងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ គណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅទស្សនាការស្នាក់នៅនិងសិក្សា និងជួបសំណេះ​សំណាល​ជាមួយសិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងសិក្សានៅសាលា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ធ្វើជាម្ចាស់លើថាមពលនុយក្លេអ៊ែរ៖ ការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់វិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រមួយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
ថាមពលនុយក្លេអ៊ែរ៖ មិនត្រឹមតែជាការសាងសង់រោងចក្រអគ្គិសនីមួយប៉ុណ្ណោះទេ
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម