Trending now

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម វៀតណាមនិងកម្ពុជាបន្តដំណើរនៃការអភិវឌ្ឍទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ

17:16 | 21/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា ឆ្នាំ២០២២ គឺជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ ដោយប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។

កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥ កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥
ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ
លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ

ក្នុងសារលិខិតមួយផ្ញើជូនព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ លោកប្រធានហូជីមិញ បានបញ្ជាក់ថា៖ “ការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ គឺជានិមិត្តរូបដ៏ត្រចះត្រចង់នៃចំណងមិត្តភាព ភាពជិតស្និទ្ធិ និងយុទ្ធសាមគ្គី។ នោះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់រវាងវៀតណាម និងកម្ពុជា ជាកត្តាវិជ្ជមានមួយក្នុងការរក្សាសន្តិភាពនៅឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍”។ ត្រឹមតែមួយថ្ងៃក្រោយមក ពោលគឺ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងព្រះរាជាណាចក្រកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ នេះគឺជាការបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។

ជាងកន្លះសតវត្សរ៍បានកន្លងផុតទៅហើយ ចាប់តាំងពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ១៩៦៧ ទំនាក់ទំនងវៀតណាម-កម្ពុជា តែងតែត្រូវបានយកចិត្តទុកដាក់ ថែរក្សា ចិញ្ចឹមបីបាច់ពូនជ្រំ និងលើកកម្ពស់ដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាសឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២ និងរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ សកម្មភាពការទូត ការជួបជុំប្រាស្រ័យរវាងប្រជាជន និងប្រជាជនត្រូវបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញទៅដោយក្តីសប្បាយរីករាយ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានអំពីសកម្មភាពរួមរវាងប្រទេសទាំងពីរក្នុងអំឡុងឆ្នាំកន្លងទៅ លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម មានប្រសាសន៍ថា ឆ្នាំ២០២២ គឺជាឆ្នាំដ៏សំខាន់សម្រាប់ប្រទេសទាំងពីររំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងវៀតណាម-កម្ពុជា។ ចាប់តាំងពីដើមឆ្នាំមក ប្រទេសទាំងពីរមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើន។ ឆ្នាំនេះក៏ជាឆ្នាំដែលកម្ពុជាកាន់តំណែងជាប្រធានប្តូរវេនអាស៊ានផងដែរ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម បានធ្វើដំណើរទៅកាន់កម្ពុជាដើម្បីចូលរួមព្រឹត្តិការណ៍ថ្នាក់តំបន់ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកឯកអគ្គរាជទូត ចាយ ណាវុធ បានលើកឡើងនូវព្រឹត្តិការណ៍សំខាន់ៗមួយចំនួននៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជាក្នុងឆ្នាំ ២០២២ ដូចជា ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងភ្លាមៗបន្ទាប់មកគឺដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម មកកាន់កម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។

វៀតណាមប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងអ្នកជិតខាងល្អ

ក្នុងដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន ១១ លើវិស័យជាច្រើនដូចជា កសិកម្ម ពលកម្ម ... ទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចរបស់លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានជួយជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសទាំងពីរ។

ក្នុងដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជា បានមានព្រឹត្តិការណ៍ជាច្រើន ជាពិសេសវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្រោមអធិបតីភាពរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២ គឺព្រឹត្តិការណ៍ដែលសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមិថុនា បានធ្វើដំណើរទៅកាន់ តំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីអបអរសាទរទិវាចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន។ នៅក្នុងពិធីអបអរសាទរនោះ នាយករដ្ឋមន្ត្រីទាំងពីរ បានថ្លែងសុន្ទរកថាជាប្រវត្តិសាស្ត្រ ដោយសង្កត់ធ្ងន់លើអត្ថន័យនៃចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជនទាំងពីរ។

លោកឯកអគ្គរាជទូត ចាយ ណាវុធ ក៏បានវាយតម្លៃថា មានព្រឹត្តិការណ៍ធំមួយទៀតដែលបានប្រារព្ធឡើងក្នុងឆ្នាំមិត្តភាពឆ្នាំ២០២២ គឺការរំលឹកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា ដែលបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុងហាណូយកាលពីថ្ងៃទី២៤ ខែមិថុនា។ លោកឯកអគ្គរាជទូត ចាយ ណាវុធ នៅតែចងចាំថានាថ្ងៃនោះ នៅតាមគ្រប់ដងផ្លូវនៃទីក្រុងហាណូយ គឺពោរពេញទៅដោយពណ៌ទង់ជាតិយ៉ាងស្រស់ស្អាតនៃប្រទេសទាំងពីរ ហើយរួមទាំងមានកម្មវិធីរំលឹកខួបបានប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើននៃប្រទេសវៀតណាម និងកម្ពុជា។

មួយឆ្នាំពេញទៅដោយសកម្មភាពចងចាំ អបអរសាទរទំនាក់ទំនងវៀតណាម-កម្ពុជា បានឈានទៅដល់ទីបញ្ចប់ជាបណ្តើរៗហើយ។ ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ឆ្នាំ២០២២ បានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានជោគជ័យ ដោយបានគូសបញ្ជាក់ពីសមិទ្ធផលកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានខិតខំពូនជ្រំក្នុងរយៈពេល៥៥ ឆ្នាំកន្លងមក។ ការចូលរួមចំណែកក្នុងលទ្ធផលនេះ គឺជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងវៀតណាម ក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺ Covid-19 បង្កើតលក្ខណៈអំណោយផលល្អបំផុតសម្រាប់សកម្មភាពការទូត ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍទៅវិញទៅមក។

នៅមុនពេលឈានចូលឆ្នាំថ្មី ក្រឡេកទៅមើលពេញមួយឆ្នាំ២០២២ ឡើងវិញ លោកឯកអគ្គរាជទូត បានវាយតម្លៃថា រដ្ឋាភិបាលវៀតណាមបានបំពេញការងារបានល្អក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដោយបានចាក់វ៉ាក់សាំង ជូនប្រជាជនស្ទើរតែទាំងអស់ និងគ្រប់គ្រងជំងឺបានយ៉ាងល្អ។

ក្នុងនាមជាមនុស្សម្នាក់ដែលបានរស់នៅ និងធ្វើការនៅប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ លោកឯកអគ្គរាជទូត ចាយ ណាវុធ បានចែករំលែកនូវសេចក្តីរីករាយនៅពេលដែលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ប្រជាជនវៀតណាមអាចធ្វើដំណើរដោយសេរី ហើយរាល់សកម្មភាពទាំងអស់បានវិលមករកភាពប្រក្រតីវិញ។ លោកបានសង្កេតឃើញថា ប្រជាជននៅទីក្រុងហាណូយមានភាពសប្បាយរីករាយដូចមុននឹងជំងឺរាតត្បាតកើតឡើង ភ្ញៀវទេសចរបានវិលត្រឡប់មកវិញ សកម្មភាពសេដ្ឋកិច្ចសង្គមមានភាពអ៊ូអរ និងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនកាន់តែសម្បូរសប្បាយ ហើយពួកគេតែងតែមានស្នាមញញឹមនៅលើមុខ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ