Trending now

លើកកម្ពស់ការអប់រំស្តីពីចំណងសាមគ្គីមិត្តភាព​ប្រពៃណីរវាងវៀតណាមនិងកម្ពុជា

10:17 | 02/01/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី១ មករា នៅទីក្រុង Bac Ninh ខេត្ត Bac Ninh មជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា បានបើកកិច្ចប្រជុំពេញអង្គលើកទី ២ នៃគណៈកម្មាធិការមជ្ឈិមសមាគមនីតិកាលទី៥ អាណត្តិ ២០២១-២០២៦ ដើម្បីបូកសរុបលទ្ធផលការងារនៃសមាគមនៅឆ្នាំ២០២២ និងកំណត់ទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំ២០២៣។

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម វៀតណាមនិងកម្ពុជាបន្តដំណើរនៃការអភិវឌ្ឍទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម វៀតណាមនិងកម្ពុជាបន្តដំណើរនៃការអភិវឌ្ឍទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយ
វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបា វៀតណាមនិងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការសម្របសម្រួលស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបា
លើកកម្ពស់ការអប់រំស្តីពីចំណងសាមគ្គីមិត្តភាព​ប្រពៃណីរវាងវៀតណាមនិងកម្ពុជា

លោកស្រី Nguyen Thi Thanh ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានអញ្ជើញចូលរួម និងធ្វើជាអធិបតីនៃកិច្ចប្រជុំ។

របាយការណ៍បូកសរុបដែលបង្ហាញក្នុងកិច្ចប្រជុំដោយលោក Le Van Tuy អនុប្រធានប្រចាំការនៃមជ្ឈិមសមាគម បានបញ្ជាក់ថា ដើម្បីអបអរសាទរខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា (ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៦៧ / ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២) និងអបអរសាទរឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ ២០២២ សមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសកម្មភាពដ៏សម្បូរបែប និងជាក់ស្តែងជាច្រើនដូចជា៖ សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ការជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន; ការងារសម្បុរសធម៌។ល។

លើសពីនេះ កម្មវិធី“បណ្តុះពន្លកមិត្តភាព” បន្តជាចំណុចភ្លឺស្វាងក្នុងសកម្មភាពរបស់សមាគមនៅឆ្នាំ ២០២២។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីជួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម - កម្ពុជា លើកទី ៥ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងមក សមាគមបានរៀបចំប្រកបដោយជោគជ័យនូវសន្និសីទបូកសរុបរយៈពេល១០ ឆ្នាំនៃកម្មវិធី “បណ្តុះពន្លកមិត្តភាព” ដំណាក់កាល ២០១២-២០២២។ ជាមួយនឹងលទ្ធផលដែលសម្រេចបាន សមាគមមានកិត្តិយសត្រូវបានប្រគល់ទង់ជាតិប្រឡងប្រណាំងឆ្នាំ ២០២២ ដោយសហភាពអង្គការមិត្តភាពវៀតណាម។

ថ្នាក់ដឹកនាំខេត្ត Bac Ninh ជូនផ្កាដល់ថ្នាក់ដឹកនាំមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា
ថ្នាក់ដឹកនាំខេត្ត Bac Ninh ជូនផ្កាដល់ថ្នាក់ដឹកនាំមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា

អំពីទិសដៅប្រតិបត្តិការនៅឆ្នាំ ២០២៣ មជ្ឈិមសមាគមបានកំណត់ថា នឹងបន្តជំរុញចលនា “បណ្តុះពន្លកមិត្តភាព”; បន្តជំរុញការជួបប្រាស្រ័យមិត្តភាព ការងារសម្បុរសធម៌ និងការផ្លាស់ប្តូរសហគមន៍; ឃោសនា និងអប់រំដល់សមាជិក និងប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងប្រទេសនីមួយៗឱ្យយល់កាន់តែច្បាស់អំពីប្រពៃណីនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-កម្ពុជា។

លោក Le Van Tuy អនុប្រធានប្រចាំការនៃមជ្ឈិមសមាគម បង្ហាញរបាយការណ៍នៅក្នុងកិច្ចប្រជុំ
លោក Le Van Tuy អនុប្រធានប្រចាំការនៃមជ្ឈិមសមាគម បង្ហាញរបាយការណ៍នៅក្នុងកិច្ចប្រជុំ

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកស្រី Nguyen Thi Thanh បានលើកសរសើរចំពោះស្មារតីសាមគ្គីភាព ការស្រុះចិត្តគំនិត និងការទទួលខុសត្រូវរបស់សមូហភាពទាំងឡាយ ព្រមទាំងអះអាងថា ជាមួយនឹងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ សមាគមមានសិទ្ធិមានមោទនភាព និងពូនជ្រំដោយឥតឈប់ឈរនូវទំនាក់ទំនងប្រពៃណី មិត្តភាព ភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា ឲ្យអភិវឌ្ឍឡើងកម្រិតខ្ពស់ថ្មីមួយ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម