Trending now

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ លោក Nguyen Phu Trong ត្រូវបានជ្រើសតាំងជាប្រធានរដ្ឋវៀតណាម

09:52 | 27/10/2018 (យោងតាម freshnewsasia.com)

យុគសម័យ - នាយករដ្ឋមន្ត្រីកម្ពូជា សម្ដេចតេជោ ហ៊ុន សែន តាងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជូន អគ្គលេខាបក្សកុម្មុយនីសវៀតណាម ដែលត្រូវបានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង ជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមវៀតណាម។

នៅក្នុងលិខិតអបអរសាទរ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយកិច្ចប្រឹងប្រែងប្រកបដោយការគិតគូរ វែងឆ្ងាយ និងគ្មានការនឿយហត់របស់ឯកឧត្តម ប្រទេសវៀតណាម នឹងសម្រេចបានវឌ្ឍនភាព កាន់តែធំធេងថែមទៀតជាបន្ដបន្ទាប់ ដើម្បីឈានដល់គោលដៅ ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ខ្លួន»

សម្ដេចតេជោ ហ៊ុន សែ​ន បានបញ្ជាក់ពីការបន្ដសហការយ៉ាងជិតស្និត ធ្វើឲ្យទំនាក់ទំនងដ៏ជិតស្និតរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត ឆ្លុះបញ្ចាំងពីស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ នៃប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីបុព្វហេតុសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕

(យោងតាម freshnewsasia.com)

(យោងតាម freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ