យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសគុយវ៉ែត លោក Trinh Minh Manh បានក្រើនរំលឹកដល់ទស្សនិកជន និងសហគមន៍វៀតណាមនៅទីនេះ ក្នុងឱកាសផ្តល់បទសំភាសន៍ តាមទូរទស្សន៍របស់ប្រទេសមិត្តដែលចែករំលែកអំពីវិធានការបង្ការទប់ស្កាត់នឹង COVID-19 ប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម៖ ស្នាក់នៅឯផ្ទះ ហើយសាកល្បងនឹងរបាំ Ghen Co Vy
លោកឯកអគ្គរដ្ឋទូត Trinh Minh Manh (រូបនៅខាងឆ្វេង) នៅតាមទូរទស្សន៍
លោកឯកអគ្គរដ្ឋទូត Trinh Minh Manh បានធ្វើបទសម្ភាសន៍តាមទូរទស្សន៍ KTV2 (ទូរទស្សន៍ជាភាសារអង់គ្លេស) របស់ទូរទស្សន៍ជាតិគុយវ៉ែតអំពីស្ថានការណ៍នៃជំងឺរាតត្បាត COVID-19។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្នុងបរិបទដែលជំងឺរាតត្បាតសកលកំពុងជះឥទ្ធិពលអវិជ្ជមានដល់ពិភពលោកនោះ គុយវ៉ែតបានវាយតម្លៃខ្ពស់ចំពោះកិច្ចការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតរបស់វៀតណាម។
ជាពិសេសបើយោងតាមលោកឯកអគ្គរដ្ឋទូត ប្រទេសមិត្តគុយវ៉ែតបានកោតសរសើរចំពោះវិធីដែលវៀតណាមបានផ្សព្វផ្សាយក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដូចជា៖ មានវីដេអូល្អៗជាច្រើនស្តីពីការលាងដៃឲ្យបានត្រឹមត្រូវ និងអនុវត្តការរក្សាគម្លាតសង្គម។ កាសែត និងស្ថានីយ៍ទូរទស្សន៍អន្តរជាតិជាច្រើនក៏បានផ្បាយព៌ត៍មានអំពីកិច្ចខឹតខំប្រឹងប្រែងក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតរបស់វៀតណាមផងដែរ។
តាមស្ថានីយ៍ទូរទស្សន៍នៃប្រទេសមិត្ត លោកឯកអគ្គរដ្ឋទូត Trinh Minh Manh បានអះអាងថា ក្នុងបរិបទដែលវៀតណាមជាប្រទេសជិតខាងជាមួយចិន ដែលមានចម្ងាយត្រឹមតែ ១០.០០០ គីឡូម៉ែត្រពីទីក្រុងវូហាន ដែលជាកន្លែងផ្ទុះឡើងនូវជំងឺរាតត្បាត រហូតមកដល់ពេលនេះវៀតណាមទើបមានករណីឆ្លងជំងឺរាតត្បាត COVID-19 ចំនួន ២៤១ នាក់ (ថ្ងៃទី ៦ មេសា) និងគ្មានអ្នកស្លាប់ណាមួយទេ។ នេះគឺជាលទ្ធផលមកពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតសកល។
និយាយជាមួយអ្នកយកព័ត៌មានរបស់ប្រទេសមិត្តអំពីវិធានការបង្ការជំងឺរាតត្បាតរបស់វៀតណាម លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា “យើងបានធ្វើការយ៉ាងតឹងរឹងនូវការដាក់នៅដាច់ដោយឡែកចំពោះអ្នកដែលមានហានិភ័យនៃការឆ្លង និងស្វែងរកអ្នកដែលទាក់ទងដោយប្រយោលជាមួយអ្នកឆ្លង។ យើងមិនត្រឹមតែស្វែងរកមុខសញ្ញា F1, F2 ប៉ុណ្ណោះទេ ថែមទាំង F3, F4 ផងដែរ។ ចាប់តាំងពីដើមមក ក្រសួងសុខាភិបាលបានព្យាយាមលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់នៃការលាងដៃឲ្យបានត្រឹមត្រូវដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។ នេះក៏ជាការណែនាំពីអង្គការសុខភាពពិភពលោកផងដែរ”។
ដោយកោតសរសើរចំពោះវិធានការឃោសនាក្នុងការបង្ការទប់ស្កាត់នឹង COVID-19 របស់វៀតណាម ក្នុងបទសម្ភាសន៍ជាមួយលោកឯកអគ្គរដ្ឋទូត ទូរទស្សន៍គុយវ៉ែតបានដកស្រង់ឃ្លីបចម្រៀងមួយដែលមានចំណងជើងថា “Ghen Co Vy” ដែលជាចំណុចមួយគួរឲ្យកោតសរសើរ។
លោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកចំពោះអ្វីដែលរដ្ឋាភិបាលគុយវ៉ែតកំពុងធ្វើដែរ។ លោកបានឲ្យដឹងថា “ខ្ញុំគិតថា ខ្ញុំនិងអ្នកទាំងអស់គ្នានៅទីនេះពិតមានសំណាងណាស់ ពីព្រោះរដ្ឋាភិបាលគុយវែតបានអនុវត្តវិធានការយ៉ាងខ្លាំងចាប់តាំងពីដើមមក។” ប្រទេសគុយវែតបានបិទព្រំដែន បិទភោជនីយដ្ឋាន និងទីសាធារណៈ។ សូម្បីតែបិទទីលានវាយកូនហ្គោលដែលប្រទេសផ្សេងទៀតនៅតែអនុញ្ញាតឲ្យដំណើរការដែរ។ រដ្ឋាភិបាលគុយវ៉ែតពិតជាយកចិត្តទុកដាក់ដល់សុខភាពប្រជាជន។ ដូច្នេះ ឯកអគ្គរដ្ឋទូត និងបុគ្គលិកស្ថានទូតមានអារម្មណ៍សុខស្រួលដោយអ្វីដែលរដ្ឋាភិបាលគុយវ៉ែតកំពុងអនុវត្តនោះ៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន