Trending now

ពង្រឹងការតភ្ជាប់រវាងសហគមន៍ធុរកិច្ចវៀតណាម-គុយវ៉ែត

10:07 | 09/06/2022 ឌីណា

យុគសម័យ - នាថ្ងៃទី ៦ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយវ៉ែត លោក Ngo Toan Thang បានជួបពិភាក្សាការងារជាមួយលោក Emad Al Zaid ជំនួយការអគ្គនាយកសភាពាណិជ្ជកម្ម និងឧស្សាហកម្មគុយវ៉ែត (KCCI) នៅទីស្នាក់ការ KCCI។

ជំរុញនិងធ្វើឲ្យស៊ីម្រៅថែមទៀតនូវនាក់ទំនងវៀតណាម-គុយវ៉ែត ជំរុញនិងធ្វើឲ្យស៊ីម្រៅថែមទៀតនូវនាក់ទំនងវៀតណាម-គុយវ៉ែត
បញ្ជូនពលរដ្ឋវៀតណាមមកពីប្រទេស UAE គុយវ៉ែត អូស្រ្តាលី និងនូវែលសេឡង់ឲ្យត្រឡប់មកស្រុកកំណើតវិញ បញ្ជូនពលរដ្ឋវៀតណាមមកពីប្រទេស UAE គុយវ៉ែត អូស្រ្តាលី និងនូវែលសេឡង់ឲ្យត្រឡប់មកស្រុកកំណើតវិញ
ពង្រឹងការតភ្ជាប់រវាងសហគមន៍ធុរកិច្ចវៀតណាម-គុយវ៉ែត
លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយវ៉ែត Ngo Toan Thang និងលោក Emad Al Zaid ជំនួយការអគ្គនាយកសភាពាណិជ្ជកម្ម និងឧស្សាហកម្មគុយវ៉ែត។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀត ព្រមទាំងបានឯកភាពលើតម្រូវការនៃការសម្របសម្រួលរវាងស្ថានទូត និង KCCI នាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ ជាពិសេសនៅពេលដែលការរាតត្បាត Covid-19 បានគ្រប់គ្រង ការរឹតបន្តឹងការធ្វើដំណើរត្រូវបានលុបបំបាត់។

លោក Emad បាននិយាយថា ទស្សនវិស័យ និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសគុយវ៉ែត និងវៀតណាមនៅតែមាន​ច្រើន។

លោក Emad បានបញ្ជាក់ថា លោកនឹងរួមដំណើរជាមួយស្ថានទូត ដើម្បីរៀបចំសិក្ខាសាលាស្តីពីឱកាស និងបរិស្ថានធុរកិច្ចនៅវៀតណាម និងនៅប្រទេសគុយវ៉ែត ត្រៀមខ្លួនជាស្រេចស្វាគមន៍គណៈប្រតិភូធុរកិច្ចវៀតណាម ដើម្បីផ្លាស់ប្តូរ និងជំរុញពាណិជ្ជកម្មនាពេលខាងមុខ។

ដោយសារកង្វះការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននេះ ធុរកិច្ចគុយវ៉ែតចាប់អារម្មណ៍លើផលិតផលកសិកម្ម ស្បៀងអាហារដូចជា អង្ករ គ្រាប់ កាហ្វេ តែ សម្ភារៈសំណង់ថ្មីៗ....។

លោកឯកអគ្គរដ្ឋទូត Ngo Toan Thang បានសម្តែងនូវបំណងចង់មានឱកាសសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយ KCCI នាពេលខាងមុខ ហើយបាននិយាយថា លោកនឹងជំរុញគណៈប្រតិភូធុរកិច្ចវៀតណាមទៅកាន់គុយវ៉ែតនៅឆ្នាំនេះ៕

ឌីណា

Bao Quoc Te

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - កូរ៉េខាងត្បូង ឆ្ពោះទៅកាន់គោលដៅពាណិជ្ជកម្មទ្វេភាគី ១៥០ ពាន់លានដុល្លារអាមេរិក
ប្រកាសការកែសម្រួលផែនការមេកសាងតំបន់ទេសចរណ៍ជាតិ Moc Chau
ក្រុមភ្ញៀវ Gen Z វៀតណាម មាននិន្នាការដើរកម្សាន្តខុសប្លែកពីមុន
វៀតណាម និង កូរ៉េខាងត្បូង ខិតខំសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគី ១៥០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០
ដើម្បីឱ្យវប្បធម៌ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងពិតប្រាកដ