យុគសម័យ - អាណត្តិ ២០២៦-២០៣១ សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានកំណត់ការផ្លាស់ប្តូរការផ្តោតសំខាន់ទៅលើប្រសិទ្ធភាពជាក់ស្តែង មានផលិតផល និងលទ្ធផលជាក់លាក់ដែលអាចវាស់វែងបាន។ របាយការណ៍នយោបាយបានដាក់ចេញនូវភារកិច្ច ដំណោះស្រាយស្នូលចំនួន ៦ និងការទម្លុះទម្លាយជាយុទ្ធសាស្ត្រចំនួន ៣។
| លោក Phan Anh Son ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម អាណត្តិ ២០២៦-២០៣១ ការកែប្រែ បំពេញបន្ថែមលក្ខន្តិកៈនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម |
ធ្វើសេចក្តីរាយការណ៍អំពីរបាយការណ៍នយោបាយនៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦-២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម ដែលបានរៀបចំឡើងនាថ្ងៃទី ១៤ ខែកញ្ញា នៅ Ha Noi អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម លោក Nguyen Ngoc Hung បានឱ្យដឹងថា អាណត្តិ ២០១៩-២០២៦ បានកត់សម្គាល់នូវការប្រែប្រួលនានាអំពីផ្នត់គំនិត ខ្លឹមសារ និងរបៀបរបបធ្វើសកម្មភាព។
នៅក្នុងសកម្មភាពមិត្តភាព សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានផ្លាស់ប្តូរចេញពី «ការផ្លាស់ប្តូរមិត្តភាពសាមញ្ញសុទ្ធសាធ» ទៅជា «ការស្ថាបនាតម្លៃនៃការអភិវឌ្ឍ» កសាងបណ្តាយន្តការសហប្រតិបត្តិការជាប្រចាំ បង្កើតបាននូវសកម្មភាពស៊ីជម្រៅជាច្រើនជាមួយដៃគូនីមួយៗ។
![]() |
| អនុប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម Nguyen Ngoc Hung ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីរបាយការណ៍នយោបាយនៃមហាសន្និបាត។ |
នៅក្នុងការងារមិនមែនរដ្ឋាភិបាលបរទេស ផ្នត់គំនិតបានផ្លាស់ប្តូរចេញពីការទទួលជំនួយ ទៅជាការម្ចាស់ការតភ្ជាប់ តម្រង់ទិស និងស្ថាបនាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តាមគំរូសហស្ថាបនា រួមមាន ការរួមគ្នារៀបចំគម្រោងប្លង់ រួមគ្នាអនុវត្ត និងរួមគ្នាទទួលផល។ ប្រភពជំនួយត្រូវបានរក្សាឱ្យមានស្ថិរភាព ផ្សារភ្ជាប់ជាមួយកម្មវិធី និងចលនាបំផុសធំៗ។
កិច្ចការបរទេសប្រជាជនពហុភាគីជាជំហានដំបូងបានផ្លាស់ប្តូរចេញពីការចូលរួមយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ទៅជាការម្ចាស់ការរួមចំណែក កំណត់ទម្រង់ និងដឹកនាំនៅតាមបណ្តាយន្តការពហុភាគី។ ការងារស្រាវជ្រាវ និងផ្តល់យោបល់ប្រឹក្សាត្រូវបានពង្រឹង។ ព័ត៌មានកិច្ចការបរទេសបានផ្លាស់ប្តូរចេញពីការផ្គត់ផ្គង់ព័ត៌មានតែមួយទិស ទៅជាការរួមគ្នាបង្កើតខ្លឹមសារជាមួយក្រុមអ្នកជំនាញ បញ្ញវន្ត អាណិកជន ព្រមទាំងធ្វើពិពិធកម្មផលិតផលផ្សព្វផ្សាយ និងអនុវត្តបញ្ញាសិប្បនិម្មិត។
ផ្លាស់ប្តូរការផ្តោតសំខាន់ទៅលើប្រសិទ្ធភាពជាក់ស្តែង
អាណត្តិ ២០២៦-២០៣១ សហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានដាក់ចេញនូវបាវចនា «ម្ចាស់ការបន្ស៊ាំ ទម្លុះទម្លាយច្នៃប្រឌិត ជាក់ស្តែងប្រសិទ្ធភាព»។
គោលដៅទូទៅគឺកសាងសហភាពបណ្តាអង្គការមិត្តភាពវៀតណាមចាប់ពីថ្នាក់មជ្ឈិមដល់មូលដ្ឋានឱ្យមានភាពរឹងមាំគ្រប់ជ្រុងជ្រោយខាងរចនាសម្ព័ន្ធចាត់តាំង អភិវឌ្ឍជួរកម្មាភិបាលឱ្យមានគោលជំហរនយោបាយរឹងមាំ ស្ទាត់ជំនាញភាសាបរទេស ជំនាញវិជ្ជាជីវៈ និងជំនាញការងារ មានបណ្តាញដៃគូអន្តរជាតិដ៏រឹងមាំ និងមានឥទ្ធិពលយ៉ាងទូលំទូលាយ។ ផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ របៀបរបបធ្វើសកម្មភាពកិច្ចការបរទេសប្រជាជន ការងារកៀងគរមិនមែនរដ្ឋាភិបាលបរទេស ព័ត៌មានកិច្ចការបរទេស និងការស្រាវជ្រាវ ផ្តល់យោបល់ប្រឹក្សា តាមទិសដៅផ្លាស់ប្តូរការផ្តោតសំខាន់ទៅលើប្រសិទ្ធភាពជាក់ស្តែង មានផលិតផល និងលទ្ធផលជាក់លាក់ដែលអាចវាស់វែងបាន បម្រើយ៉ាងជាក់ស្តែងដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ និងបណ្តាមូលដ្ឋាន។ អះអាងយ៉ាងរឹងមាំ និងពង្រីកជាអតិបរមានូវតួនាទីស្នូលនៅក្នុងសសរស្តម្ភកិច្ចការបរទេសប្រជាជន ម្ចាស់ការសម្របសម្រួលជាមួយបណ្តាអង្គការសមាជិកនៃរណសិរ្សមាតុភូមិវៀតណាម សហការគ្នាយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពជាមួយកិច្ចការបរទេសបក្ស និងការទូតរដ្ឋ ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ច «គន្លឹះ និងជាប្រចាំ» ពង្រីកតួនាទីត្រួសត្រាយផ្លូវនៃកិច្ចការបរទេសក្នុងការបង្កើតឡើង និងរក្សាឱ្យបាននូវបរិយាកាសសន្តិភាព ស្ថិរភាព ការពារមាតុភូមិយ៉ាងរឹងមាំតាំងពីដំបូង និងពីចម្ងាយ នាំប្រទេសជាតិឈានទៅមុខយ៉ាងរឹងមាំចូលក្នុងយុគសម័យស្ទុះឈានឡើងនៃប្រជាជាតិ។
| តួលេខលេចធ្លោមួយចំនួនដំណាក់កាល ២០១៩-២០២៦ អង្គការសមាជិកចំនួន ៨៩ រួមមាន ៥៩ អង្គការនៅថ្នាក់មជ្ឈិម និង ៣០ អង្គការនៅមូលដ្ឋាន។ រក្សាទំនាក់ទំនងជាមួយដៃគូជាង ១.៥០០ រៀបចំអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូថ្មីជាង ៣០០ នៅតាមបណ្តាទ្វីប។ តម្លៃសរុបនៃជំនួយមិនមែនរដ្ឋាភិបាលគិតចាប់ពីចុងឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៦ សម្រេចបាន ១,៣៣ ពាន់លានដុល្លារអាមេរិក តម្លៃជំនួយត្រូវបានរក្សាក្នុងរង្វង់ប្រមាណពី ២២០ ដល់ ២៣០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ផ្ទះចំនួន ១.៣៩៣ ខ្នង ត្រូវបានសាងសង់ឡើងក្នុងក្របខ័ណ្ឌនៃកម្មវិធី «លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម» ថវិកាជាង ៤៦៥ ពាន់លានដុង ត្រូវបានកៀងគរដើម្បីជំនះពុះពារលើផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ។ |
![]() |
| មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី VII អាណត្តិ ២០២៦-២០៣១ នៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាម។ |
ភារកិច្ចចំនួន ៦ ការទម្លុះទម្លាយចំនួន ៣
របាយការណ៍បានកំណត់ភារកិច្ច និងដំណោះស្រាយស្នូលចំនួន ៦ ក្នុងអាណត្តិ ២០២៦-២០៣១។
ទីមួយគឺ លើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃកិច្ចការបរទេសប្រជាជន និងភារកិច្ចរបស់សហភាពបណ្តាអង្គការមិត្តភាពវៀតណាម។
ទីពីរគឺ ពង្រឹង ពង្រីក ធ្វើឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងនូវទំនាក់ទំនងជាមួយមិត្តភក្តិ និងដៃគូអន្តរជាតិ ពង្រីកលំហ វិស័យ និងរបៀបរបបធ្វើសកម្មភាព ចូលរួមយ៉ាងសកម្មក្នុងបណ្តាយន្តការពហុភាគី ជំរុញ និងការពារផលប្រយោជន៍ជាតិ មាតុភូមិ។
ទីបីគឺ ជំរុញការកៀងគរ ធ្វើពិពិធកម្ម និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ប្រើប្រាស់ប្រភពធនធានអន្តរជាតិ បម្រើដល់បណ្តាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។
ទីបួនគឺ ពង្រីកតួនាទីជាស្ពានតភ្ជាប់របស់សហគមន៍ជនជាតិវៀតណាមនៅឯបរទេស ផ្សារភ្ជាប់ប្លុកមហាសាមគ្គីទូទាំងប្រជាជាតិទាំងមូលទាំងក្នុងនិងក្រៅប្រទេស។
ទីប្រាំគឺ ផ្លាស់ប្តូរថ្មីផ្នត់គំនិត លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារព័ត៌មានកិច្ចការបរទេស ម្ចាស់ការកសាង និងផ្សព្វផ្សាយរូបភាព ព្រមទាំងម៉ាកសញ្ញាជាតិ។
ទីប្រាំមួយគឺ លើកកម្ពស់កម្រិតការងារស្រាវជ្រាវ ផ្តល់យោបល់ប្រឹក្សាអំពីសភាពការណ៍ពិភពលោក តំបន់ ចលនាប្រជាជនពិភពលោក និងបណ្តាលំហកិច្ចការបរទេស កិច្ចសហប្រតិបត្តិការពហុភាគី។
ការទម្លុះទម្លាយជាយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖ ការទម្លុះទម្លាយខាងផ្នត់គំនិត ខ្លឹមសារ របៀបរបបអនុវត្តសកម្មភាពកិច្ចការបរទេសប្រជាជន ការទម្លុះទម្លាយក្នុងការងារកម្មាភិបាល ការទម្លុះទម្លាយខាងការទូតឌីជីថល និងអភិបាលកិច្ចទិន្នន័យវៃឆ្លាត។
| លោក Phan Anh Son ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាម៖ អាណត្តិ ២០២៦-២០៣១ ប្រព័ន្ធនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមត្រូវតែផ្លាស់ប្តូរខ្លួនយ៉ាងខ្លាំងក្លាថែមទៀត ផ្លាស់ប្តូរផ្នត់គំនិតតាមទិសដៅ «មិត្តភាព សាមគ្គីភាព រួមចំណែកស្ថាបនាតម្លៃជាក់ស្តែង» ដោយយកប្រសិទ្ធភាពជាក់ស្តែង ការរួមចំណែកសម្រាប់ផលប្រយោជន៍ជាតិ - មាតុភូមិ និងផលប្រយោជន៍របស់ប្រជាជនធ្វើជារង្វាស់ខ្ពស់បំផុតសម្រាប់គ្រប់សកម្មភាព៕ |
យុគសម័យ - នោះគឺជាការចែករំលែករបស់លោកស្រី Pham My Le លេខាធិការសហភាពយុវជននៃសហភាពអង្គការមិត្តភាពវៀតណាម នៅក្នុងពិធីរំលឹកខួបលើកទី ៧៥ នៃទិវាប្រពៃណីសហភាព នៅពេលនិយាយអំពីដំណើរនៃការបណ្តុះបណ្តាល ភាពចាស់ទុំ និងសេចក្តីប្រាថ្នាក្នុងការចូលរួមចំណែករបស់យុវជនជំនាន់ក្រោយក្នុងបុព្វហេតុការទូតរបស់ប្រជាជន។ |
យុគសម័យ - កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានប្រារព្ធខួបលើកទី៧៥ នៃទិវាប្រពៃណី និងសមាជប្រឡងប្រណាំងស្នេហាជាតិសម្រាប់ដំណាក់កាល២០២៥ - ២០៣០ យ៉ាងឱឡារិក ព្រមទាំងមានកិត្តិយសទទួលបានមេដាយការងារថ្នាក់ទីមួយ។ |


មតិពីមិត្តអ្នកអាន