ការទូតសភាបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនង វៀតណាម - កូតឌីវ័រ

11:37 | 24/08/2026 វ៉ាន់ណាំ

យុគសម័យ - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា Tran Thanh Man ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ Patrick Achi បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការសភា ពាណិជ្ជកម្ម ការវិនិយោគ និងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។

ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកូតឌីវ័រ ការធ្វើស្តង់ដារភាវូបនីយកម្មអតិថិជនប្រើប្រាស់សេវាទូរស័ព្ទជាង ១០០ លាននាក់ បង្កើនស្រទាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវសម្រាប់ប្រតិបត្តិការធនាគារ
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា Vu Hai Ha បានទទួលស្វាគមន៍ប្រធានរដ្ឋសភា Côte d'Ivoire លោក Patrick Achi នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា Vu Hai Ha បានទទួលស្វាគមន៍ប្រធានរដ្ឋសភា Côte d'Ivoire លោក Patrick Achi នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។

នេះគឺជាដំណើរទស្សនកិច្ចនៅវៀតណាមលើកទីពីររបស់ប្រធានរដ្ឋសភាកូតឌីវ័រក្នុងរយៈពេលបីឆ្នាំ ព្រមទាំងជាលើកដំបូងដែលរដ្ឋសភាកូតឌីវ័ររៀបចំគណៈប្រតិភូសិក្សាស្រាវជ្រាវ ផ្លាស់ប្តូរបទពិសោធន៍ជាមួយរដ្ឋសភាវៀតណាម។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កូតឌីវ័រចំពោះឋានៈ តួនាទីរបស់វៀតណាមជារួម និងរដ្ឋសភាវៀតណាមដោយឡែក ព្រមទាំងធ្វើឱ្យលទ្ធផលនៃការផ្លាស់ប្តូរយោបល់រវាងប្រធានរដ្ឋសភានៃប្រទេសទាំងពីរនៅក្រៅមហាសន្និបាតនៃសហភាពអន្តរសភាលើកទី ១៥២ (IPU-152) នាខែមេសា ឆ្នាំ ២០២៦ នៅតួកគី ក្លាយជាសកម្មភាពជាក់ស្តែង និងបន្តអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

ការទទួលស្វាគមន៍ប្រធានរដ្ឋសភាកូតឌីវ័រមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ក៏សំដៅអនុវត្តមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតទូទាំងប្រទេសលើកទី XIV របស់បក្ស សេចក្តីសម្រេចចិត្តលេខ 06-NQ/TW របស់ការិយាល័យនយោបាយស្តីពីការអនុវត្តមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតទូទាំងប្រទេសលើកទី XIV របស់បក្ស សេចក្តីសម្រេចចិត្តលេខ 59-NQ/TW របស់ការិយាល័យនយោបាយស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី និងគម្រោង «អភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេសនៅអាហ្វ្រិកដំណាក់កាល ២០២៦-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥»។

តាមរយៈនោះ វៀតណាមបន្តជំរុញការពង្រឹងចំណងទាក់ទង បង្កើនទំនុកចិត្តខាងនយោបាយ និងពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូសំខាន់ៗនៅអាហ្វ្រិក ដែលក្នុងនោះកូតឌីវ័រគឺជាដៃគូអាទិភាពមួយ។

ជាងកន្លះសតវត្សរ៍នៃការលើកកម្ពស់ទំនាក់ទំនងមិត្តភាព

កូតឌីវ័រដើរតួនាទីយ៉ាងសំខាន់នៅអាហ្វ្រិកខាងលិច និងមានខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍយ៉ាងស្វាហាប់ឈានមុខគេនៅក្នុងតំបន់។

ក្នុងរយៈពេលជាងដប់ឆ្នាំកន្លងមក ប្រទេសនេះបានរក្សាកំណើនក្នុងចំណោមក្រុមប្រទេសដែលមានកំណើនលឿនបំផុតនៅអាហ្វ្រិក ហើយត្រូវបានវាយតម្លៃថាមានបរិយាកាសធុរកិច្ចអំណោយផលគួរសមនៅក្នុងតំបន់។ លើវិស័យកិច្ចការបរទេស កូតឌីវ័រផ្តល់អាទិភាពដល់ការទូតសេដ្ឋកិច្ច ទាក់ទាញធនធានពីខាងក្រៅដើម្បីបម្រើការអភិវឌ្ឍ និងពង្រឹងតួនាទីជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចនៅអាហ្វ្រិកខាងលិច។

គិតចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧៥ មក វៀតណាម និងកូតឌីវ័រ បានរួមគ្នាកសាងទំនាក់ទំនងលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ ប្រទេសទាំងពីរមានចំណុចស្រដៀងគ្នាជាច្រើនអំពីប្រវត្តិសាស្ត្រតស៊ូដណ្តើមឯករាជ្យ និងរួមគ្នាចែករំលែកនូវសេចក្តីប្រាថ្នាសន្តិភាព ការអភិវឌ្ឍ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងទ្វេភាគីបន្តរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ជាវិជ្ជមាន។ ភាគីទាំងពីរសម្រេចបាននូវជំហានរីកចម្រើនជាច្រើនក្នុងការសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួល គាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនានា ជាពិសេសគឺអង្គការសហប្រជាជាតិ សហគមន៍និយាយភាសាបារាំង និងចលនាមិនចូលបក្ខសម្ព័ន្ធ។

ទោះបីជាមានចម្ងាយភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងឥតឈប់ឈរលើបណ្តាញជាច្រើន ដែលក្នុងនោះកិច្ចសហប្រតិបត្តិការសភាកាន់តែដើរតួនាទីលេចធ្លោ។

មុនឆ្នាំ ២០២៣ រដ្ឋសភានៃប្រទេសទាំងពីរជាចម្បងជួបប្រាស្រ័យទាក់ទងគ្នានៅតាមវេទិកាសភាវេទិកាពហុភាគី ដូចជាសហភាពអន្តរសភា (IPU) និងសភាសហព័ន្ធនិយាយភាសាបារាំង (APF)។

គិតចាប់ពីក្រោយពេលអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការត្រូវបានចុះហត្ថលេខានៅខែមិថុនា ឆ្នាំ ២០២៣ ទំនាក់ទំនងរវាងរដ្ឋសភាវៀតណាម និងរដ្ឋសភាកូតឌីវ័រ មានការអភិវឌ្ឍកាន់តែសកម្មជាងមុន ជាមួយនឹងសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យជាន់ខ្ពស់ប្រព្រឹត្តទៅជាប្រចាំ។

ទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរបានរួមចំណែកពង្រឹងទំនុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី បង្កើនការតភ្ជាប់រវាងបណ្តាក្រសួង ស្ថាប័ន និងសហគមន៍ធុរកិច្ច តាមរយៈនោះគាំទ្រប្រទេសទាំងពីរក្នុងការធ្វើឱ្យគោលដៅអភិវឌ្ឍន៍នានានៅក្នុងយុគសម័យថ្មីក្លាយជាការពិតជាក់ស្តែង។

លំហធំធេងសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ

មូលដ្ឋានគ្រឹះនៃមិត្តភាព និងទំនុកចិត្តខាងនយោបាយបានបង្កលក្ខណៈអំណោយផលដើម្បីវៀតណាម និងកូតឌីវ័របន្តពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

នៅឆ្នាំ ២០២៥ កូតឌីវ័រគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអាហ្វ្រិក។ ទំហំពាណិជ្ជកម្មទ្វេទិសសម្រេចបានជិត ២ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៥០% បើធៀបនឹងឆ្នាំ ២០២៣។

ទន្ទឹមនឹងពាណិជ្ជកម្ម ប្រទេសទាំងពីរនៅមានសក្តានុពលកិច្ចសហប្រតិបត្តិការជាច្រើននៅក្នុងវិស័យផ្សេងៗទៀត ជាពិសេសគឺការធ្វើអាជីវកម្មរ៉ែ និងប្រេងឧស្ម័ន។

បច្ចុប្បន្ន សហគមន៍ជនជាតិវៀតណាមនៅកូតឌីវ័រមានប្រមាណ ៣០០ នាក់។ រដ្ឋាភិបាលកូតឌីវ័របានយល់ព្រមផ្តល់វិញ្ញាបនបត្រដើម្បីឱ្យសមាគមជនជាតិវៀតណាមនៅកូតឌីវ័រធ្វើសកម្មភាពដោយស្របច្បាប់។

បង្កើតជំហានអភិវឌ្ឍន៍ថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូតឌីវ័រ Patrick Achi គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងមិត្តភាពដែលមានប្រវត្តិជាងកន្លះសតវត្សរ៍រវាងប្រទេសទាំងពីរ។

តាមរយៈដំណើរទស្សនកិច្ចនេះ ការទូតសភាបន្តពង្រីកតួនាទីជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងទ្វេភាគី រួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនុកចិត្តខាងនយោបាយ និងបង្កើតបន្ថែមនូវកម្លាំងចលករសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

នេះក៏ជាមូលដ្ឋានដើម្បីទំនាក់ទំនង វៀតណាម - កូតឌីវ័រ បន្តអភិវឌ្ឍតាមទិសដៅកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព បង្កើតជាគ្រឹះស្ថានរឹងមាំដើម្បីប្រទេសទាំងពីររួមគ្នាឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី៕

ការទូតដំបូងបង្អស់ដាស់សន្ទុះអំណាចទន់៖ នៅពេលរូបភាពវៀតណាមរីកសាយភាយតាមរយៈបទពិសោធន៍នៃជីវភាពប្រចាំថ្ងៃ ការទូតដំបូងបង្អស់ដាស់សន្ទុះអំណាចទន់៖ នៅពេលរូបភាពវៀតណាមរីកសាយភាយតាមរយៈបទពិសោធន៍នៃជីវភាពប្រចាំថ្ងៃ
យុគសម័យ - ក្នុងកម្មវិធីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ក្រៅពីបណ្តាសកម្មភាពពិធីការ និងការពិភាក្សាជាផ្លូវការ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងភរិយា បានជ្រើសរើសយកការចូលរួមដោយផ្ទាល់ទៅក្នុងចង្វាក់នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទីក្រុងហាណូយ។
ការទូតប្រជាជនក្នុងយុគសម័យថ្មី៖ ពីគោលការណ៍របស់បក្ស ទៅកាន់ដំណោះស្រាយទម្លុះទម្លាយ និងលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែង ការទូតប្រជាជនក្នុងយុគសម័យថ្មី៖ ពីគោលការណ៍របស់បក្ស ទៅកាន់ដំណោះស្រាយទម្លុះទម្លាយ និងលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែង
យុគសម័យ - នាថ្ងៃទី ១៤ ខែឧសភា នៅទីក្រុង Ha Noi សហភាពបណ្ដាអង្គការមិត្តភាពវៀតណាម បានសហការជាមួយក្រសួងការបរទេស រៀបចំសិក្ខាសាលាវិទ្យាសាស្ត្រក្រោមប្រធានបទ «ការទូតប្រជាជនក្នុងយុគសម័យថ្មី៖ ពីគោលការណ៍របស់បក្ស ទៅកាន់ដំណោះស្រាយទម្លុះទម្លាយ និងលើកកម្ពស់ប្រសិទ្ធភាពជាក់ស្តែង»។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ធ្វើឱ្យតម្លៃអភិវឌ្ឍន៍ជាក់ស្តែងនៅក្នុងជីវភាពរស់នៅមូលដ្ឋាន
ច្បាប់ថ្មីចំនួនពីរ បង្កើតមូលដ្ឋានគ្រឹះកសាងលំហអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងអរិយធម៌
ការទូតសភាបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនង វៀតណាម - កូតឌីវ័រ
អនុក្រឹត្យលេខ ១៧៤ និងតម្រូវការកសាងលំហអ៊ីនធឺណិតប្រកបដោយបរិសុទ្ធ និងការទទួលខុសត្រូវ
ថ្នាលបណ្តាញសង្គមត្រូវតែម្ចាស់ការទប់ស្កាត់ "សំរាមលើបណ្តាញ" តាំងពីដើមទី

អានច្រើនបំផុត

ការសន្ទនាវិទ្យាសាស្ត្ររួមចំណែកពង្រីកលំហកិច្ចសហប្រតិបត្តិការ វៀតណាម - ឥណ្ឌា
សញ្ញាសម្គាល់ ៣០ ឆ្នាំនៃកិច្ចការបរទេសប្រជាជនវៀតណាម - ថៃ
ពង្រីកលំហកិច្ចសហប្រតិបត្តិការសហគ្រាស វៀតណាម - អ៊ូហ្គង់ដា
ការទូតអមដំណើរជាមួយសហគ្រាសពង្រីកទីផ្សារអន្តរជាតិ
បាល់ទាត់បើកបន្ថែមស្ពានតភ្ជាប់ការផ្លាស់ប្តូររវាងវៀតណាម និងអ៊ុយរ៉ាហ្គាយ