Trending now

កងទ័ពការពារព្រំដែនវៀតណាមប្រគល់អង្ករចំនួន ៣ តោន និងស្បៀងអាហារជាច្រើនដល់កម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវដើម្បីប្រឆាំងនឹង COVID-19

10:18 | 17/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១៥ ខែឧសភា នៅច្រកទ្វារអន្តរជាតិ Cau Treo ខេត្ត Ha Tinh បញ្ជាការដ្ឋានការពារព្រំដែនបានរៀបចំពិធីប្រគល់ម៉ាសវេជ្ជសាស្រ្តចំនួន ៣០,០០០ ទឹកលាងដៃសម្លាប់មេរោគចំនួន ១៥០០ ដប សម្លៀកបំពាក់ការពារចំនួន ៣០០០ អង្ករចំនួន ៣ តោននិងមីចំនួន ១៥០ ធុងជូនដល់ប្រទេសជាមិត្តឡាវ។

ឧត្តមសេនីត្រីលោក Le Van Phuc បានប្រគល់ជំនួយជាសម្ភារៈដល់កងកម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវ។

ចូលរួមពិធីប្រគល់នេះ នៅខាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមមានមេបញ្ជាការរងនៃកងទ័ពការពារព្រំដែន ឧត្តមសេនីត្រីលោក Le Van Phuc; នៅខាងឡាវគឺមានអគ្គនាយករងនៃអគ្គស្នងការនគរបាល ក្រសួងសន្តិសុខឡាវ វរសេនីយឯកលោក Penh Sa Van Thip Pha Vong Xay; ប្រធានការិយាល័យនាយកដ្ឋានសន្តិសុខទូទៅនៃក្រសួងសន្តិសុខឡាវវរសេនីយ៍ឯក Pay Van Men Vi Lay; ប្រធាន​បុគ្គលិក អគ្គនាយកដ្ឋានសន្តិសុខ ក្រសួងសន្តិសុខឡាវ វរសេនីយ៍ឯកលោក Pay Van Men Vi Lay; នាយករង នាយកដ្ឋានកងទ័ពការពារព្រំដែនឡាវ វរសេនីយ៍ឯកលោក Un Kham Si ven vong sac។

ថ្លែងមតិនៅក្នុងពិធីប្រគល់នេះ ឧត្តមសេនីត្រីលោក Le Van Phuc បានឱ្យដឹងថា៖ ក្នុងពេលកន្លងមក ប្រឈមមុខនឹងការវិវត្តស្មុគស្មាញនៃជំងឺរាតត្បាត COVID-19 កងទ័ពការពារព្រំដែនវៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវ។ ភាគីទាំងពីរបានបង្កើតយន្តការផ្លាស់ប្តូរព័ត៌មាន; សំរបសំរួលដើម្បីរារាំងការចូលនិងចេញខុសច្បាប់; បង្កើនការត្រួតពិនិត្យនិងតាមដានយ៉ាងដិតស្និទ្ធនូវស្ថានភាពជនអន្តោប្រវេសន៍; សំរបសំរួលបង្កើតលក្ខខណ្ឌសំរាប់ប្រជាជនវៀតណាមត្រឡប់មកកាន់ប្រទេសវិញ។ ពីនោះ កាត់បន្ថយការរីករាលដាលនៃជំងឺរាតត្បាតឆ្លងព្រំដែន។

ឧត្តមសេនីត្រីលោក Le Van Phuc បានបន្ថែមថា “ដោយមានបំណងចង់រួមដៃគ្នាជាមួយកម្លាំងគ្រប់គ្រងនិងការពារព្រំដែន និងប្រជាជនឡាវក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19 បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមបានប្រគល់ម៉ាសវេជ្ជសាស្រ្តចំនួន ៣០,០០០ ទឹកលាងដៃសម្លាប់មេរោគចំនួន ១៥០០ ដប សម្លៀកបំពាក់ការពារចំនួន ៣០០០ អង្ករចំនួន ៣ តោននិងមីចំនួន ១៥០ ធុងជូនដល់អង្គភាពឡាវ។ នេះគឺជាអារម្មណ៍របស់កងកំលាំងការពារព្រំដែនវៀតណាមក្នុងការជួយអង្គភាពកងកំលាំងគ្រប់គ្រងនិងការពារព្រំដែនឡាវដើម្បីជំនះការលំបាកដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតកាន់តែមានប្រសិទ្ធភាព។

វរសេនីយ៍ឯកលោក Un Kham Si ven vong sac បានប្រគល់វត្ថុអនុស្សាវរីយ៍របស់ នាយកដ្ឋានកងទ័ពការពារព្រំដែនឡាវ។

ទទួលបានសម្ភារៈឧបត្ថម្ភពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនទាំងនេះ ក្នុងនាមកងកម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវ វរសេនីយឯកលោក Penh Sa Van Thip Pha Vong Xay បានថ្លែងអំណរគុណចំពោះការជំនួយនិងយកចិត្តទុកដាក់ទាន់ពេលវេលារបស់កងទ័ពការពារព្រំដែនវៀតណាមនិយាយដោយឡែកនិងកងទ័ពប្រជាជនវៀតណាមនិយាយរួម។ ទន្ទឹមនឹងនេះអំណោយនេះបង្ហាញពីមិត្តភាពនិងសាមគ្គីភាពរវាងភាគីទាំងពីរ។ វរសេនីយឯកលោក Penh Sa Van Thip Pha Vong Xay បានបញ្ជាក់ថា ចំនួនសម្ភារៈឧបត្ថម្ភទាំងនេះមានអត្ថន័យសំខាន់ក្នុងការជួយដល់កងកម្លាំងគ្រប់គ្រងនិងការពារព្រំដែនឡាវក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស