Trending now

ខេត្ត Lang Son ជម្រុញផ្សព្វផ្សាយអំពីការបង្ការនិងទប់ស្កាត់វីរុសកូរ៉ូណាដល់ប្រជាជននៅតាមតំបន់ព្រំដែន

15:55 | 05/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៤ ខែកុម្ភៈ បុស្តិ៍ការពារព្រំដែន Na Hinh នៃកងទ័ពការពារព្រំដែនខេត្ត Lang Son សហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Van Lang ខេត្ត Lang Son បានរៀបចំការផ្សព្វផ្សាយឃោសនាអំពីការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) ព្រមទាំងផ្តល់ជូនម៉ាស់សុវត្ថិភាព ចំនួន ៤,០០០ គ្រឿងដោយឥតគិតថ្លៃដល់ប្រជាជននៅឃុំចំនួន ៣ គឺ Thanh Long – Thuy Hung – Trung Khanh (ស្រុក Van Lang និង Lang Son)។

ក្រុមការងារកំពុងផ្សព្វផ្សាយឃោសនាអំពីការបង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV)

នៅនឹងកន្លែងផ្សព្វផ្សាយឃោសនា ប្រជាជនត្រូវបានក្រុមការងារផ្តល់ម៉ាស់សុវត្ថិភាព ដោយឥតគិតថ្លៃនិងចែកខិតប័ណ្ណអំពីកំរិតគ្រោះថ្នាក់ រួមទាំងវិធានការបង្ការនិងទប់ស្កាត់ការឆ្លងជំងឺ និងណែនាំប្រជាជនឱ្យពាក់ម៉ាស់ឱ្យបានត្រឹមត្រូវដើម្បីការពារខ្លួនឯងនិងគ្រួសាររបស់គេផងដែរ។ ទន្ទឹមនឹងនេះក្រុមការងារក៏បានដាក់បំរាមជូនដល់ប្រជាជននៅក្នុងអំឡុងពេលនេះ មិនគួរចេញដំណើរទៅកាន់ប្រទេសចិន និងដាក់កម្រិតសកម្មភាពទស្សនានៅនិទាឃរដូវដើមឆ្នាំ ព្រមទាំងបង្ការនិងទប់ស្កាត់យ៉ាងសកម្មនូវជំងឺរាតត្បាតជំងឺចំពោះសាច់ញាតិនិងសហគមន៍ផងដែរ។

ខេត្ត Lang Son ជម្រុញផ្សព្វផ្សាយអំពីការបង្ការនិងទប់ស្កាត់វីរុសកូរ៉ូណាដល់ប្រជាជននៅតាមតំបន់ព្រំដែន

លោកវរសេនីយ៍ឯក Trinh Huu Tang ប្រធានផែនកនយោបាយកងទ័ពការពារព្រំដែនខេត្ត Lang Son បានឲ្យដឹងថា ក្នុងបរិការណ៍នៃការវិវត្តន៍យ៉ាងស្មុគស្មាញនៃការរីករាលដាលនៃជំងឺរលាកសួតដោយវីរុស nCoV នោះគណៈកម្មាធិការបក្សនិងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Lang Son បានដឹកនាំអង្គភាពនានាត្រូវចាត់វិធានការណ៍បង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺដ៏កាចសាហាវនេះព្រមទាំងជម្រុញការផ្សព្វផ្សាយឃោសនានិងចែកម៉ាស់សុវត្ថិភាពចំនួន ៣០០០០ គ្រឿងដោយឥតគិតថ្លៃដល់ប្រជាជននៅតាមតំបន់ព្រំដែនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR