Trending now

អាមេរិកនិងវៀតណាមសម្របសម្រួលដោះស្រាយបញ្ហាពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការ

20:20 | 10/01/2021

កាសែត Inside Trade របស់អាមេរិក នៅថ្ងៃទី ៨ ខែមករា មានអត្ថបទមួយដែលមានចំណងជើងថា “សហរដ្ឋអាមេរិកនិងវៀតណាមកំពុងសហ ការយ៉ាងជិតស្និទ្ធដើម្បីចៀសវាងវិធានការវាយពន្ធ ពីការស៊ើបអង្កេត ៣០១”។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump

អត្ថបទនេះបានសង្កត់ធ្ងន់ថា ភាគីទាំងពីរកំពុងសហការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការ។ ពោលគឺ នាពេលថ្មីៗនេះ ភាគីទាំងពីរបានជួបសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់ដោយទទួលបានលទ្ធផលវិជ្ជមាន។ តាមនោះ ការវាយពន្ធមិនមែនជាជម្រើសល្អសម្រាប់ទាំងវៀតណាមនិងអាមេរិកទេ ដ៏ដូចជាសម្រាប់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនោះឡើយ។

ទាក់ទងនឹងដំណើរការស៊ើបអង្កេតនេះ Inside Trade បានឲ្យដឹងថា បន្ទាប់ពីបើកសវនាការជាសាធារណៈចំនួន ២ លើកកាលពីសប្តាហ៍មុន ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបន្តអនុញ្ញាតឱ្យភាគីនានាធ្វើការបញ្ចេញមតិរបស់ខ្លួន បន្ទាប់ពីសវនាការ តាមកាលបរិច្ឆេទទថ្ងៃ ៧ មករា។ ទាក់ទងនឹងនិតិវិធីបន្ទាប់ Inside Trade បានពិនិត្យថា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកមានពេលតិចជាង ២ សប្តាហ៍ គិតចាប់ពីពេលនេះរហូតដល់ពិធីស្បថឡើងកាន់ដំណែងរបស់លោកប្រធានាធិបតីថ្មីនៅថ្ងៃទី ២០ ខែមករា ដើម្បីបញ្ចប់ដំណើរការស៊ើបអង្កេត ហេតុដូច្នេះ តំណាងពាណិជ្ជកម្មអាមេរិកនឹងត្រូវរៀបចំផែនការសកម្មភាពដើម្បីដាក់ជូនប្រធានាធិបតីនិងបើកសវនាការជាសាធារណៈបន្ទាប់ជាមួយនឹងផែនការដែលបានដាក់ចេញនោះ។

Inside Trade ក៏បានដកស្រង់ព័ត៌មានដែលបានផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតនៅថ្ងៃទី ៧ មករា នៃសមាគមពាណិជ្ជកម្មអន្តរជាតិវ៉ាស៊ីនតោន។ ដូច្នោះហើយ ប្រធានការិយាល័យមេធាវី Schagrin ក៏បាននិយាយផងដែរថា ទំនងជាការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកនឹងមានការសន្និដ្ឋានបញ្ចប់ការស៊ើបអង្កេតប៉ុណ្ណោះដោយមិនណែនាំវិធានការពន្ធ ហើយសកម្មភាពបន្ទាប់នឹងធ្វើឡើងដោយប្រធានការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកថ្មី គឺ Katherine Tai ផ្តល់អនុសាសន៍ជូនដល់ប្រធានាធិបតី Biden ដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ