Trending now

ពលរដ្ឋវៀតណាមជតិ ៥០០ នាក់ពីជប៉ុន អង់គ្លេស និងប្រទេសអឺរ៉ុបមួយចំនួនវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

11:15 | 07/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៦-៧ ខែសីហា ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅជប៉ុន អង់គ្លេសនិងប្រទេសអឺរ៉ុប ក្រុមហ៊ុនអាកាសចរណ៍ VietJet និង Vietnam Airline បានសហការជាមួយស្ថាប័នសមត្ថកិច្ចនៃប្រទេសសាមីដើម្បីអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមជិត ៥០០ នាក់ពីជប៉ុន អង់គ្លេស អាល្លឺម៉ង់ ស្វីស ដាណឺម៉ាក និងឆែកវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ពលរដ្ឋវៀតណាមបានធ្វើនីតិវិធីនៅអាកាសយានដ្ឋានដើម្បីវិលត្រឡប់មកកាន់ប្រទេសវិញ

អ្នកដំណើរនៅលើជើងយន្ដហោះនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ សិស្សានុសិស្សដែលមិនមានកន្លែងស្នាក់នៅដោយសារសាលារៀននិងអន្តេវាសិកដ្ឋានត្រូវបានបិទ អ្នកទៅបំពេញការងារក្នុងរយៈពេលខ្លី ពលករផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ អ្នកធ្វើដំណើរកំសាន្តទេសចរណ៍មួយចំនួនដែលបានជាប់គាំងដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19 រួមជាមួយនឹងករណីលំបាកពិសេសផ្សេងៗទៀត។ ក្រៅពីនេះ ស្ថាប័នតំណាងវៀតណាមប្រចាំនៅបណ្ដាប្រទេសបានបញ្ជូនមន្ត្រីមកដល់អាកាសយានដ្ឋានដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញនីតិវិធីឡើងជើងហោះហើរនេះ។

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ VietJet និង Vietnam Airline បានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh និង Van Don អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

អនុវត្តទិសដៅរបស់នាយករដ្ឋមន្ត្រ ក្នុងរយៈពេលខាងមុខនេះ ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស និងសមត្ថភាពដាក់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋដែលជាប់គាំងដោយសារជំងឺរាតត្បាតសកល ត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី