Trending now

វៀតណាម - ជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ

10:10 | 13/06/2026 ឌឹកអាញ់

យុគសម័យ - នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអនាគតអាស៊ី លើកទី ៣១ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ មិថុនា ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក Le Tien Chau បានទទួលជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (MEXT) លោក Matsumoto Yohei។

វៀតណាម – ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ODA សម្រាប់បណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធបន្សាំនឹងការប្រែប្រួលអាកាសធាតុ វៀតណាម - ជប៉ុន បង្កើនការសម្របសម្រួលជំរុញការរំសាយអាវុធ

នៅក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ត្រី លោក Le Tien Chau បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ក្រសួង MEXT ជប៉ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលកន្លងមក ជាពិសេសគឺនៅក្នុងបណ្តាវិស័យអប់រំ-បណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ នវានុវត្តន៍ និងការអភិវឌ្ឍប្រភពធនធានមនុស្ស។

លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា វៀតណាមកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង សំដៅបង្កើតកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចលឿន និងប្រកបដោយចីរភាពនៅក្នុងដំណាក់កាលថ្មី។ នៅក្នុងបរិបទនោះ ការលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ត្រូវបានកំណត់ថាជាភារកិច្ចស្នូលមួយក្នុងចំណោមភារកិច្ចស្នូលទាំងឡាយ ដើម្បីធ្វើឱ្យជាក់ស្តែងឡើងនូវបណ្តាគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ។

ដោយលើកឡើងអំពីទិសដៅសហប្រតិបត្តិការនារយៈពេលខាងមុខ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីជប៉ុនបន្តជួយជ្រោមជ្រែងវៀតណាមក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ នៅក្នុងបណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដូចជា ឧបករណ៍ពាក់កណ្តាលចម្លង , បញ្ញាសិប្បនិម្មិត (AI), បច្ចេកវិទ្យាជាន់ខ្ពស់, ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិទ្យាកង់ទិច។ ក្នុងពេលជាមួយគ្នានោះដែរ លោកបានស្នើឱ្យដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗនូវគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ប្រភពធនធានមនុស្សវៀតណាម - ជប៉ុន (JDS) និងកម្មវិធីសហប្រតិបត្តិការរួមស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជប៉ុន - អាស៊ាន (NEXUS)។

វៀតណាម - ជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បណ្តាវិស័យបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ឧបនាយករដ្ឋមន្ត្រី លោក Le Tien Chau (ខាងឆ្វេង) និងរដ្ឋមន្ត្រីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន។

ទន្ទឹមនឹងនោះ ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្រៀនភាសាវៀតណាម និងវៀតណាមសិក្សានៅប្រទេសជប៉ុន សហការរៀបចំឱ្យបានជោគជ័យនូវ «សន្និសីទសាកលវិទ្យាធិការនៃបណ្តាសាកលវិទ្យាល័យវៀតណាម - ជប៉ុន លើកទី ៤» និងបញ្ចប់ការចរចាឱ្យបានឆាប់ ដើម្បីឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ ស្តីពីការអភិវឌ្ឍសាកលវិទ្យាល័យវៀតណាម - ជប៉ុន។

ចំពោះភាគីជប៉ុន រដ្ឋមន្ត្រី លោក Matsumoto Yohei បានអះអាងថា ប្រទេសជប៉ុនផ្តល់សារៈសំខាន់ខ្លាំងណាស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម និងមានបំណងចង់បន្តរួមដំណើរជាមួយវៀតណាមនៅក្នុងដំណើរការលើកកម្ពស់សមត្ថភាពម្ចាស់ការលើបច្ចេកវិទ្យា ជាពិសេសគឺនៅក្នុងបណ្តាវិស័យថ្មីៗ ដូចជា បញ្ញាសិប្បនិម្មិត, ឧបករណ៍ពាក់កណ្តាលចម្លង, បច្ចេកវិទ្យាអវកាស និងបណ្តាវិស័យបច្ចេកវិទ្យាជឿនលឿនផ្សេងៗទៀត។

ភាគីទាំងពីរបានឯកភាពបន្តការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ សំដៅធ្វើឱ្យជាក់ស្តែងឡើងនូវបណ្តាកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រួមចំណែកនាំឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន កាន់តែអភិវឌ្ឍន៍ទៅរកភាពជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការស្តីពីវិទ្យាសាស្ត្រ - បច្ចេកវិទ្យា និងការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ បន្តជាសសរស្ដម្ភដ៏សំខាន់មួយក្នុងចំណោមសសរស្ដម្ភទាំងឡាយ៕

គំនូរ​ខ្មុក​ម្រក្សណ៍​វៀតណាម​មាន​លក្ខណៈ​ពិសេស​ និងទាក់ទាញ​ ហើយក៏គ្មាន​ប្រទេសណាមួយ​មាន​ដែរ គំនូរ​ខ្មុក​ម្រក្សណ៍​វៀតណាម​មាន​លក្ខណៈ​ពិសេស​ និងទាក់ទាញ​ ហើយក៏គ្មាន​ប្រទេសណាមួយ​មាន​ដែរ

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។ សព្វថ្ងៃ​ Ando Saeko ជា​សមាជិក​នៃ​សមាគម​​វិចិត្រសិល្បៈ​ហាណូយ​ ហើយ​បាន​ស្គាល់​​ជា​សិល្បការិនី​សហសម័យ​ ស្រាវ​ជ្រាវ​និង​ប្រើប្រាស់​ថ្នាំពណ៌​ធម្មជាតិ​ គួបផ្សំ​នឹង​បច្ចេកទេស​ថ្នាំ​ពណ៌​ខ្មុកម្រក្សណ៍​ ឧទ្ទេសនាមដល់​​​​វិចិត្រករ​អន្តរជាតិ​បានយល់​ដឹង​​។​

សកម្មភាពយ៉ាងផុសផុល​មុន​ពេលមហាស្រពការប្រកួតបាល់ទាត់​ដណ្តើម​ពាន​រង្វាន់ជើង​ឯក​ជាតិ​វៀតណាម​នៅ​ជប៉ុន សកម្មភាពយ៉ាងផុសផុល​មុន​ពេលមហាស្រពការប្រកួតបាល់ទាត់​ដណ្តើម​ពាន​រង្វាន់ជើង​ឯក​ជាតិ​វៀតណាម​នៅ​ជប៉ុន "FAVIJA CHAMPIONS CUP 2024"

យុគសម័យ - នៅថ្ងៃទី ២៤ ខែវិច្ឆិកានៅទីក្រុង Saitama ប្រទេសជប៉ុន ការប្រកួតជើងឯកថ្នាក់ជាតិចុងក្រោយ "FAVIJA CHAMPIONS CUP 2024" នឹងប្រព្រឹត្តទៅ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយអង្គការផ្លាស់ប្តូរអន្តរជាតិវៀតណាមជប៉ុន - FAVIJA ក្រោមការឧបត្ថម្ភរបស់ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំប្រទេសជប៉ុន និងរដ្ឋាភិបាលប្រទេសម្ចាស់ផ្ទះ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា
ការទូតប្រជាជនបន្តជាចំណុចបង្អែកនៃទំនាក់ទំនងវៀតណាម - កម្ពុជា
ទិវាទូទាំងប្រទេសបង្ការនិងប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែមិថុនា៖ កសាង "របាំងការពារ" ការយល់ដឹងដើម្បីការពារស្រទាប់យុវវ័យ
ខិតខំប្រឹងប្រែងប្រមូលសំណាក ADN របស់សាច់ញាតិយុទ្ធជនពលីជាបន្ទាន់