Trending now

វៀតណាម – ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ODA សម្រាប់បណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធបន្សាំនឹងការប្រែប្រួលអាកាសធាតុ

10:06 | 06/05/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ២ ឧសភា នៅរដ្ឋធានីហាណូយ រដ្ឋាភិបាលវៀតណាម និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខា និងផ្លាស់ប្តូរនូវរាល់កិច្ចព្រមព្រៀងកម្ចីទុន ODA របស់រដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្សាំនឹងការប្រែប្រួលអាកាសធាតុចំនួនពីរ នៅតំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគខាងជើង។

វៀតណាម - ជប៉ុន បង្កើនការសម្របសម្រួលជំរុញការរំសាយអាវុធ ការផ្លាស់ប្តូរវប្បធម៌ វៀតណាម - ជប៉ុន៖ បញ្ឆេះថាមពល - ឆ្ពោះទៅកាន់អនាគត
វៀតណាម – ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ODA សម្រាប់បណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធបន្សាំនឹងការប្រែប្រួលអាកាសធាតុ
លោក Kobayashi Yosuke ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅវៀតណាម ចុះហត្ថលេខាលើបណ្តាកិច្ចព្រមព្រៀងកម្ចីទុន ODA របស់រដ្ឋាភិបាលជប៉ុន ដើម្បីគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចចំនួនពីរ នៅតំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគខាងជើងវៀតណាម។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងតាមទម្រង់ចុះហត្ថលេខាឆ្លាស់គ្នា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi Sanae រវាងអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong និងលោក Kobayashi Yosuke ប្រធានតំណាងការិយាល័យ JICA ប្រចាំនៅវៀតណាម។

កិច្ចព្រមព្រៀងកម្ចីទុន ODA ចំនួនពីរត្រូវបានចុះហត្ថលេខា ដើម្បីគាំទ្រដល់ការអនុវត្តបណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច រួមចំណែកបង្កើនសមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ព្រមទាំងកែលម្អជីវភាពរស់នៅសម្រាប់ប្រជាជននៅតំបន់ដែលមានការលំបាកខ្លាំង។

គម្រោងទីមួយគឺ “អភិវឌ្ឍន៍ជនបទបន្សាំនឹងគ្រោះមហន្តរាយធម្មជាតិ” ដែលត្រូវបានអនុវត្តនៅខេត្តឡាវកាយ (Lao Cai), ឌៀនបៀន (Dien Bien), ហ្វៀនក្វាង (Tuyen Quang), សឺនឡា (Son La) និងឡាយចូវ (Lai Chau)។ គម្រោងនេះផ្តោតលើការអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច ដើម្បីលើកកម្ពស់សមត្ថភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ កែលម្អលក្ខខណ្ឌរស់នៅ និងគាំទ្រដល់ការផលិតសម្រាប់ប្រជាជន។ ផ្នែកសំខាន់ៗរួមមាន ការសាងសង់ និងកែលម្អសំណង់ប្រហែល ៩០ ដូចជា ចរាចរណ៍, ធារាសាស្ត្រ, ទំនប់ការពារមាត់ទន្លេ ព្រមទាំងសកម្មភាពផ្តល់ប្រឹក្សាបច្ចេកទេស និងការត្រួតពិនិត្យ។

តម្លៃសរុបនៃកម្ចីអតិបរមាសម្រាប់គម្រោងនេះគឺ ២១.៥៩០ លានយេនជប៉ុន ជាមួយនឹងអត្រាការប្រាក់ ២,២៥% ក្នុងមួយឆ្នាំ រយៈពេលកម្ចី ៣០ ឆ្នាំ ក្នុងនោះមានរយៈពេលអនុគ្រោះ ១០ ឆ្នាំ។

គម្រោងទីពីរគឺ “អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្សាំនឹងការប្រែប្រួលអាកាសធាតុ គាំទ្រដល់ការផលិតសម្រាប់ជនជាតិភាគតិច” ដែលត្រូវបានអនុវត្តនៅខេត្តហ្វៀនក្វាង (Tuyen Quang), ថាយង្វៀន (Thai Nguyen), ឡាងសឺន (Lang Son) និងកាវបាង (Cao Bang)។ គម្រោងនេះមានគោលបំណងកែលម្អលក្ខខណ្ឌរស់នៅ បង្កើនសមត្ថភាពបន្សាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ចរាចរណ៍, ធារាសាស្ត្រ និងការផ្គត់ផ្គង់ទឹក។

គម្រោងនេះរួមមានសំណង់សមាសភាគចំនួន ២៨ ដែលផ្តោតលើការលើកកម្ពស់លទ្ធភាពទទួលបានសេវាកម្ម គាំទ្រដល់ការផលិត និងកែលម្អលក្ខខណ្ឌរស់នៅសម្រាប់ប្រជាជននៅតំបន់ដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករ។ តម្លៃសរុបនៃកម្ចីអតិបរមាគឺ ១៧.៦៦៦ លានយេនជប៉ុន ជាមួយនឹងអត្រាការប្រាក់ ២,៣០% ក្នុងមួយឆ្នាំ រយៈពេលកម្ចី ៣០ ឆ្នាំ ក្នុងនោះមានរយៈពេលអនុគ្រោះ ១០ ឆ្នាំ។

តម្លៃសរុបនៃកម្ចីទាំងពីរសម្រេចបានជិត ៣៩,៣ ពាន់លានយេនជប៉ុន ដោយផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍, ធារាសាស្ត្រ, ការផ្គត់ផ្គង់ទឹក និងបណ្តាសំណង់ការពារសហគមន៍នៅតាមតំបន់លំបាកៗ។

គម្រោងទាំងនេះត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការប្រជាជននៃខេត្តដែលពាក់ព័ន្ធ ហើយត្រូវបានអនុវត្តផ្ទាល់ដោយបណ្តាគណៈគ្រប់គ្រងគម្រោង ODA នៅតាមមូលដ្ឋាន ដោយរំពឹងទុកថានឹងបញ្ចប់នៅឆ្នាំ ២០៣០ នៅពេលដែលសំណង់ទាំងអស់ត្រូវបានដាក់ឱ្យដំណើរការ៕

សមាគមមិត្តភាព វៀតណាម - ជប៉ុន ទីក្រុងហូជិមីញ បានប្រគល់សៀវភៅជូនសាលារៀនចំនួន ១១ នៅ វៀតណាម។ សមាគមមិត្តភាព វៀតណាម - ជប៉ុន ទីក្រុងហូជិមីញ បានប្រគល់សៀវភៅជូនសាលារៀនចំនួន ១១ នៅ វៀតណាម។

ព្រឹកថ្ងៃទី ៤ ខែមេសា សមាគមមិត្តភាព វៀតណាម - ជប៉ុន ទីក្រុងហូជិមីញ បានរៀបចំកម្មវិធីមួយដ៏មានអត្ថន័យ ដោយបានប្រគល់ជូនសៀវភៅសម្រាប់យោងទៅកាន់សាលារៀនចំនួន ១១ នៅ ទីក្រុងហូជិមីញ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងដោយមានការសហការជាមួយក្លឹប Matsudo Chuoh និងបានប្រព្រឹត្តទៅនៅស្ថានកុងស៊ុលធំ ជប៉ុន នៅ ទីក្រុងហូជិមីញ។

កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ៖ សហគ្រាស វៀតណាម នៅ ជប៉ុន ថៃ និង វៀតណាម ភ្ជាប់គ្ កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ៖ សហគ្រាស វៀតណាម នៅ ជប៉ុន ថៃ និង វៀតណាម ភ្ជាប់គ្

នាថ្ងៃទី ១៥ មិនា នៅខេត្ត Udon Thani (ថៃ) ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka (ជប៉ុន) និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Khon Kaen (ថៃ) បានរៀបចំវេទិកាតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ ជប៉ុន - ថៃ - វៀតណាម ពង្រីកសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយមានការចូលរួមពីតំណាងសមាគមធុរកិច្ច និងសហគមន៍វៀតណាមនៅជប៉ុន និងថៃ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សិស្សានុសិស្សជាង ១.៨០០ នាក់ ចូលរួមកម្មវិធីអប់រំអំពីសិទ្ធិកុមារ
វៀតណាម – ជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី ODA សម្រាប់បណ្តាគម្រោងហេដ្ឋារចនាសម្ព័ន្ធបន្សាំនឹងការប្រែប្រួលអាកាសធាតុ
វៀតណាមស្ថិតក្នុងចំណោមគោលដៅកំពូលទាំង ៥ ដ៏ល្អបំផុតសម្រាប់ទេសចរណ៍រយៈពេលវែង
ទទួលស្វាគមន៍ភ្ញៀវទេសចរ ១២ លាននាក់ក្នុងឱកាសបុណ្យ វិស័យទេសចរណ៍មានភាពរីកចម្រើនមុនឈានចូលរដូវក្តៅឆ្នាំ ២០២៦
វិស័យទេសចរណ៍នៅតាមមូលដ្ឋានជាច្រើនមានសន្ទុះខ្លាំងក្លាក្នុងឱកាសឈប់សម្រាកបុណ្យ