Trending now

ការនាំចេញកសិផលទៅកាន់ប្រទេសថៃកាន់តែកើនឡើង

11:37 | 14/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមនាយកដ្ឋានកែច្នៃនិងអភិវឌ្ឍទីផ្សារកសិផល (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) នៅអាស៊ី លើកលែងតែទីផ្សារចិន បរិមាណនាំចេញកសិផលមានការថយចុះ ក្នុងរយៈពេល ៥ ខែដំបូង ទីផ្សារផ្សេងៗ ទៀតត្រូវបានគេវាយតម្លៃការនាំចេញដែលបានកើនឡើងយ៉ាងខ្លាំង។ ជាពិសេសការនាំចេញកសិផលទៅកាន់ប្រទេសថៃ ក្នុងរយៈពេល ៥ ខែចុងក្រោយនេះសម្រេចបាន ៦៨ លានដុល្លារ កើនឡើង ២៣៣,៤% ។ ការនាំចេញទៅកូរ៉េខាងត្បូងក៏សម្រេចបាន ៦៧,៤ លានដុល្លារ កើន ២១,៨% …

ការនាំចេញផ្លែឈើនិងបន្លែរបស់វៀតណាមទៅកាន់បរទេស។ (រូបថត៖ Doanhnhan Sai Gon)

តម្លៃនៃការនាំចេញផ្លែឈើនិងបន្លែនៅខែមិថុនា ឆ្នាំ ២០២០ ត្រូវបានប៉ាន់ប្រមាណនឹងទទួលបាន ២៨៥ លានដុល្លារដែលនាំឱ្យតម្លៃផ្លែឈើនិងបន្លែនាំចេញ ក្នុងរយៈពេល ៦ ខែដំបូងទទួលបាន ១,៧៩ ពាន់លានដុល្លារ។ ប្រទេសចិននៅតែជាទីផ្សារធំបំផុតសម្រាប់ការនាំចូលបន្លែនិងផ្លែឈើរបស់វៀតណាម ទោះបីជាតម្លៃនិងបរិមាណនៃការនាំចេញទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ ខែចុងក្រោយនេះសម្រេចបានត្រឹមតែ ៩០៦ លានដុល្លារអាមេរិក (ធ្លាក់ចុះ ២៩,១% គិតជាតម្លៃ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩) ប៉ុន្តែទីផ្សារនេះស្មើ ៦០.៤ % នៃទីផ្សារនាំចេញ។ ទីផ្សារអាមេរិកសម្រេចបាន ៦២ លានដុល្លារ កើនឡើង ៦,១% ។ ទីផ្សារជប៉ុនសម្រេចបាន ៥៧,៧ លានដុល្លារ កើនឡើង ១៥,៥% ។ ទីផ្សារហូល្លង់សម្រេចបាន ៣៤ លានដុល្លារ កើនឡើង ៩% …

លើសពីនេះទៀត មូលហេតុនៃការនាំចេញកសិផលធ្លាក់ចុះ ក្នុងរយៈពេល ៥ ខែកន្លងមកដោយសារតែទំនិញមួយចំនួនមានការថយចុះ។ តម្លៃនាំចេញផ្លែឈើសំខាន់ៗ មួយចំនួនបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងនោះមានផ្លែស្រកានាគដែលមានចំណែកទីផ្សារខ្ពស់បំផុត (៣៤,៨% នៃតម្លៃនាំចេញបន្លែនិងផ្លែឈើសរុប) សម្រេចបានត្រឹមតែ ៥២១,៨ លានដុល្លារ ថយចុះ ៦,៧% ផ្លែចេកសម្រេចបាន ៩៨,៣ លានដុល្លារ ធ្លាក់ចុះ ៧,៦% ឪឡឹកសម្រេចបាន ៣២,៤ លានដុល្លារ ធ្លាក់ចុះ ៣៩,៦% ។ ទុរេនសម្រេចបាន ១៨ លានដុល្លារធ្លាក់ចុះ ៨៧,៥% …

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស