យុគសម័យ - សារព័ត៌មានអន្តរជាតិកាលពីសប្តាហ៍មុន បានលើកត្រដែតនូវសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាមនិងព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនឹងបន្តកើនឡើងយ៉ាងខ្លាំងក្លាដែរ។
ខ្សែសង្វាក់ផលិតកម្មបន្ទះសៀគ្វីអេឡិចត្រូនិចនៅក្រុមហ៊ុនចំនាត់ Nexcon Vietnam ដែលវិនិយោគដោយកូរ៉េខាងត្បូងនៅខេត្ត Bac Ninh (រូបថតៈ TTXVN)
ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានកត់សម្គាល់ថា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានប្រកាសពីទិសដៅកំណើនផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនឹងសម្រេចបាន ៦,៨% ក្នុងឆ្នាំ ២០២០ ហើយផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅត្រីមាសទី ៣ ឆ្នាំ ២០១៩ ត្រូវបានប៉ាន់ស្មានថា កើនឡើង ៧,៣១% បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហេតុដូច្នោះហើយ ទីភ្នាក់ងារព័ត៌មាន Bloomberg បានវាយតម្លៃថា ប្រទេសវៀតណាមពិតជាសម្រេចបានកំណើនហួសពីការរំពឹងទុកជាពុំខាន។
ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំ ២០១៩ នេះ ដើមទុនសម្រាប់អនុវត្តន៍គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៦,២១ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៧,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា លំហូរ FDI គឺជាកត្តាសំខាន់ ដើម្បីធានាកំណើនសេដ្ឋកិច្ចរបស់វៀតណាម របស់ក្រុមហ៊ុន FDI មានប្រមាណ ៧០% នៃការនាំចេញរបស់ប្រទេស។
ទីភ្នាក់ងារសារព័ត៌មាន Regnum ក៏បានលើកឡើងពីសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាមផងដែរ ដូចជាការកើនឡើងចំនួន ១៥ កាំ លើតារានងចំណាត់ថ្នាក់ ដែលជាខឿនសេដ្ឋកិច្ចល្អបំផុតសម្រាប់ការវិនិយោគ ដោយវ៉ាដាច់ប្រទេសនៅអាស៊ីអាគ្នេយ៍ ដូចជា ម៉ាឡេស៊ី សិង្ហបុរីនិងឥណ្ឌូនេស៊ី។ លើសពីនេះទៅទៀត ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានជាប់ចំណាត់ថ្នាក់ Top 10 ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៩ ផងដែរ។
កាសែត Virtualnaya Tamozhnya របស់រុស្ស៊ីក៏បានចុះផ្សាយនូវអត្ថបទរបស់សាស្ត្រាចារ្យ Nguyen Canh Toan នៅឯវិទ្យាស្ថានស្រាវជ្រាវអឺរ៉ុបនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក្នុងឱកាសនៃរយៈពេល ៣ ឆ្នាំ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU)។ លោកសាស្ត្រាចារ្យ Nguyen Canh Toan បានកត់សម្គាល់ពីការរីកចម្រើនដ៏អស្ចារ្យដែលបានកើតឡើងនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងដៃគូនិងស្នើវិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងនេះ។
យោងតាមលោកសាស្រ្តាចារ្យ ប្រការមានសារៈសំខាន់ជាការទាក់ទាញការវិនិយោគរបស់រុស្ស៊ីចូលក្នុងវិស័យដូចជាការរុករករ៉ែនិងកែច្នៃរ៉ែ រួមទាំងចូលក្នុងវិស័យថាមពល វិស្វកម្មមេកានិកនិងផលិតកម្មគីមី ជាពិសេស ចូលទៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ គម្រោងរដ្ឋាភិបាលអេឡិចត្រូនិកសន្តិសុខព័ត៌មាន រួមទាំងគម្រោងទីក្រុងឆ្លាតទៀតផង៕
(បកប្រែដោយស្រីព្រេជ)
មតិពីមិត្តអ្នកអាន