Trending now

កម្ពុជា៖ អ្នកជំងឺ​កូវី​ដ​-១៩​ម្នាក់​បាន​ជាសះស្បើយ​ និង​មិនមាន​អ្នក​ឆ្លង​ថ្មី​ឡើយ​​

15:11 | 03/08/2020

ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូវី​ដ​-១៩​ម្នាក់ និង​មិនមាន​អ្នក​ឆ្លង​ថ្មី​ឡើយ​។​

កម្ពុជា៖ អ្នកជំងឺ​កូវី​ដ​-១៩​ម្នាក់​បាន​ជាសះស្បើយ​ និង​មិនមាន​អ្នក​ឆ្លង​ថ្មី​ឡើយ​​

​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បាន​បញ្ជាក់ថា អ្នកជំងឺ​ម្នាក់​ដែល​ជាសះស្បើយ​នេះ ជា​ស្ត្រី​ជនជាតិខ្មែរ​អាយុ ៣៨​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី តាម​ជើងហោះហើរ​មក​កម្ពុជា ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ ចំនួន​០២​ដង ត្រូវបាន​អនុញ្ញាត​ឱ្យចេញ ពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា គិត​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ​កូវី​ដ​-១៩ សរុប ២៤០​នាក់ (​ស្ត្រី ៤៦​នាក់ និង​បុរស​១៩៤​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​មាន​ចំនួន ១៩៧​នាក់ (​ស្រី ៤៣​នាក់ និង​បុរស​១៥៤​នាក់​) និង​អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៤១​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​បន្ទប់​ដោយឡែក ក្នុង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​២​នាក់​៕​

(ប្រភពព័ត៌មាន: vayofm.com)

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី